ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សភាប្រជាជនចិន អនុម័តច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង

ជិកសភាប្រជាជនចិន បានអនុម័តច្បាប់សន្តិសុខជាតិដ៏ចម្រូងចម្រាស់រួចហើយនៅព្រឹកថ្ងៃអង្គារ ទី៣០ខែមិថុនានេះ សម្រាប់ដាក់អោយទីក្រុងហុងកុងអនុវត្តនៅពេលខាងមុខ ទោះបីជាមានការរិះគន់ពីបរទេស និងទាំងប្រជាពលរដ្ឋមួយចំនួននៅទីក្រុងនេះក៏ដោយ ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។
សូមរំលឹកជូនថា កាលពីថ្ងៃទី២០ ខែមិថុនាដដែលនេះ សមាជិកសភាប្រជាជនចិនបានបើកកិច្ចប្រជុំម្តងរួចមកហើយ ដើម្បីសម្រេចក្នុងការតាក់តែច្បាប់សន្តិសុខជាតិសម្រាប់ដាក់អោយទីក្រុងហុងកុងអនុវត្ត ហើយសភាប្រជាជនចិនក៏បានបោះឆ្នោតសម្រេច ។
ចំណែកសមាជិកសភារបស់សហរដ្ឋអាមេរិកបានសម្រេចរួចហើយក្នុងការដាក់ទណ្ឌកម្មលើមន្ត្រីគណ បក្សកុម្មុយនីស្តចិន និងក្រុមហ៊ុនចិនមួយចំនួនទៀត ពីបទពាក់ព័ន្ធក្នុងការដាក់ច្បាប់សន្តិសុខជាតិអោយទីក្រុងហុងកុងអនុវត្ត ប៉ុន្តែរដ្ឋាភិបាលចិនដីគោក ហាក់ដូចជាមិនអើពើនឹងសេចក្តីសម្រេចរបស់សហរដ្ឋអា មេរិកនោះទេ ៕