លោក ភារម្យ វិចិត្រដារ៉ា អគ្គនាយកក្រុមហ៊ុនECC Realty និងជាប្រធានក្លឹបពាណិជ្ជករកម្ពុជាបានមានប្រសាសន៍ប្រាប់សារព័ត៌មានដេលីខ្មែរនៅថ្ងៃទី៣ខែកុម្ភៈនេះថាដោយសារតែមើលឃើញពីការរីកចម្រើនសេដ្ឋកិច្ចប្រទេសកម្ពុជានៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសស្ថេរភាពនយោបាយតែម្តង ទើបក្រុមហ៊ុនអចលនទ្រព្យ ECC Realty បានសម្រេចចិត្តវិនិយោគលើគម្រោងដីឡូតិ៍បន្ថែមទៀតស្ថិតគម្រោងដីឡូតិ៍ទី៦ (សុភមង្គល) ទីល្អនៅចំកណ្តាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។
លោកបានមានប្រសាសន៍ទៀតថា ចំពោះក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ចាប់ផ្តើមមានគម្រោងវិនិយោគដីឡូតិ៍និងលំនៅឋានហើយកន្លងមកទៅក្រុមហ៊ុនបានចាប់ដៃគូរជាមួយវិនិយោគិនចិននិងបានវិនិយោគលើគម្រោងអចលនទ្រព្យស្ថិតនៅខេត្តកំពង់ស្ពឺត្រង់ក្បែរផ្សារព្រែកទទឹងមានគម្រោងដីឡូតិ៍និងរោងចក្រ សម្រាប់ប្រជាពលរដ្ឋដែលចង់បានលំនៅដ្ឋានសមរម្យនិងមានឱកាសបានដីល្អនិងជិតផ្ទះរបស់ពួកគាត់ថែមទៀតផង។
អ្នកវិនិយោគខាងលើអះអាងថាគម្រោងថ្មីនៅខេត្តមណ្ឌលគីរីនេះបានបើកគម្រោងលក់ជាផ្លូវការហើយក្នុងតម្លៃសមរម្យនូវដីឡូតិ៍មានទីតាំងល្អនិងអាចសង់ផ្ទះរស់នៅបានឬធ្វើអាជីវកម្មបផ្សេងៗហើយគម្រោងនេះនឹងទាក់អ្នកវិនិយោគផ្សេងៗទៀតមកអភិវឌ្ឍនៅតំបន់ជាតំបន់សេដ្ឋកិច្ចនិងអាជិវកម្មផងដែរ។
លោក ភារម្យ វិចិត្រដារ៉ាលើកឡើងថា«ខ្ញុំក្នុងនាមអ្នករកស៊ីលើវិស័យអចលនទ្រព្យគឺបានមើលឃើញពីឱកាសជាច្រើន សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលអាចរកចំណូលបានច្រើននិងអ្នកចង់បានដីមានតម្លៃសមរម្យអាចសង់គេហដ្ឋានបាននិងទិញទុកសម្រាប់ទទួលបានផលចំនេញហើយក្រុមហ៊ុនយើងខ្ញុំកំពុងតែបើកគម្រោងនៅខេត្តសៀមរាបកាលពីឆ្នាមុន និងទើបបើកគម្រោងថ្មីទៀតនៅខេត្តមណ្ឌលគីរីក្នុងឆ្នាំ២០១៩នេះ»។
លោកបានបន្ថែមទៀតថា គម្រោងដីឡូតិ៍ទី៦ (សុភមង្គល) ទីល្អនៅចំកណ្តាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរីគឺជាឱកាសមួយ សម្រាប់ប្រជាពលរដ្ឋនិងជាតំបន់ដែលមានសក្តានុពលផ្នែកទេសចរទៀត ហើយទៅថ្ងៃអនាគតតំបន់នេះនឹងមានការអភិវឌ្ឍជឿនលឿនមិនខុសពីខេត្តព្រះសីហនុនោះទេ ដោយសារតែបច្ចុប្បន្ននេះមានក្រុមហ៊ុនជាច្រើនចាប់ផ្តើមសម្លឹងឃើញការអភិវឌ្ឍតំបន់នេះផងដែរ។