ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកបាត់បង់ការងារកើនឡើងជាង៤០០ លាននាក់នៅត្រីមាសទី២ ដោយសារវីរុសCovid-19

អង្គការពលកម្មអន្តរជាតិ International Labor Organizationដែលហៅកាត់ថា ILO បានចេញរបាយការណ៍មួយ នៅថ្ងៃពុធ ទី១ ខែកក្កដានេះ ស្តីអំពីកំណើនអ្នកបាត់បង់ការងារធ្វើពេញម៉ោងនៅជុំវិញពិភពលោក ដែលបានកើនឡើងដល់ជាង៤០០លាននាក់ នៅត្រីមាសទី២នៃឆ្នាំ​២០២០​នេះ ចាប់តាំងពីខែមេសារហូតដល់ខែមិថុនា ដែលនេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។
អង្គការ អាយឡូ (ILO) បានបន្តថា ក្នុងរយៈពេលមួយត្រីមាសនេះ អត្រាបាត់បង់ការងារពេញម៉ោងសម្រាប់បុគ្គលិករដ្ឋាភិបាល និងក្រៅរដ្ឋា​ភិ​បាល បានធ្លាក់ចុះក្នុងរង្វង់១៤% ខណៈដែលមានការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក ដែលនៅតែមានកំណើនខ្ពស់នៅឡើយ ។
សហរដ្ឋអាមេរិក ជាប្រទេសដែលមានអត្រាអ្នកអត់ការងារធ្វើខ្ពស់ជាងគេនៅលើពិភពលោករហូតដល់១៨.៣% ដែលស្មើនឹងបុគ្គលិកប្រមាណជាង៤២.៦លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង៣៦០លាននាក់ ៕