ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រមុខអង្គការ WHO ព្រមានពីកំណើនការឆ្លងវីរុសCovid-19នៅជុំវិញពិភពលោក

ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូស អាដាណម ហ្កេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បានព្រមានកាលពីថ្ងៃពុធ ទី១ ខែកក្កដានេះ អំពីកំណើននៃការឆ្លងរាល ដាលវីរុសCovid-19នៅជុំវិញពិភពលោក ដែលកើនឡើងក្នុងរង្វង់ជាង១៦ម៉ឺននាក់ក្នុងមួយថ្ងៃកាលពីសប្តាហ៍កន្លងមក និងនៅសប្តាហ៍នេះ ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួន ១០ ៨១០ ៣០៧ នាក់ និងមនុស្សស្លាប់ដោយសារវីរុសនេះ បានកើនឡើងដល់ចំនួន ៥១៩ ០៨៣ នាក់ ខណៈដែលអ្នកជំងឺCovid-19ចំនួន ៦ ០៣២ ៩៨៥ នាក់បានជាសះស្បើយពីវីរុសនេះ ។
ប្រទេស៣នៅលើពិភពលោក ដែលមានករណីឆ្លងវីរុស Covid-19ប្រចាំថ្ងៃខ្ពស់ជាងគេ គឺសហរដ្ឋអាមេរិក ប្រទេសប្រេស៊ីល និងប្រទេសឥណ្ឌា ដែលគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ សហរដ្ឋអាមេរិក មានអ្នកឆ្លងថ្មីចំនួន ៥១ ០៩៧ នាក់ ប្រេស៊ីលមានអ្នកឆ្លងថ្មីចំនួន ៤៤ ៨៨៤ នាក់ និងប្រទេសឥណ្ឌាមានអ្នកឆ្លងថ្មីចំនួន ១៩ ៤២៨ នាក់ ៕