ភ្នំពេញ៖ ត្រីកម្រ៤ប្រភេទដូចជាត្រីគល់រាំង ត្រីត្រសក់ក្រហម ត្រីខ្លា ត្រីត្រចៀកដំរី និងបបែល ទឹកសាប ជាដើម ត្រូវបានគេរកឃើញទីតាំងធំៗចំនួន៣នៅខេត្តក្រចេះ រួមមាននៅកោះ ខ្ញែ អូរម្រះ និងត្បូងខ្លាកំពុងដាក់លក់ ក្នុងទីផ្សារក្នុងចំណោមត្រី ៣៥ប្រភេទ គួឲ្យបារម្ភប្រឈមនឹងដាច់ពូជ ។
នេះបើតាមរបាយការណ៍របស់អង្គការមូលនិធិ សកល សម្រាប់ធម្មជាតិហៅកាត់ថាWWF បានចុះ អង្កេត រយៈពេល ១៨ ថ្ងៃ បានកត់ត្រាលើត្រី ចំនួន ៥.៥៩៦ គីឡូក្រាម ។
របាយការណ៍ WWFបានបង្ហាញថា ក្នុង មួយថ្ងៃ បរិមាណត្រីសរុប ចំនួន៣១០ គីឡូក្រាម ត្រូវបានដាក់លក់នៅតាមផ្សារ នៃ ខេត្តក្រចេះ និងត្រូវបានដឹកទៅទីផ្សារខេត្តស្ទឹងត្រែង រតនគីរី និងបន្តទៅប្រទេសវៀតណាមរួមនឹងប្រទេសឡាវផងដែរដោយកាត់តាមអន្លង់ឈើទាលនិងទៅកាន់ភ្នំពេញ និងខេត្តសៀមរាប តាម រថយន្តឈ្នួល ។
ការសន្និដ្ឋានរបស់អង្គការWWF ត្រី ដែលបានដាក់ លក់ នៅទីផ្សារ គឺជា ត្រី ដែលបានចាប់ពី អន្លង់ ទឹក ជ្រៅ នៅក្នុង តំបន់ គ្រប់គ្រង និង ការពារសត្វ ផ្សោត ដោយបាន ប្រើប្រាស់ ឧបករណ៍ ស្របច្បាប់ និង ខុសច្បាប់ ជាច្រើន។
រដ្ឋបាលជលផល និង អង្គការ WWF បាន អំពាវនាវ ដល់អាជ្ញាធរពាក់ព័ន្ធឱ្យ ចាត់វិធានការលើការពង្រឹង អនុវត្តន៍ ច្បាប់ ឱ្យបានតឹងរ៉ឹងចំពោះការនេសាទខុសច្បាប់ និងជួញដូរប្រភេទត្រីជិត ៕