ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជប៉ុនជ្រើសរើសក្រុមហ៊ុនធំៗរបស់ខ្លួនជាង១០០ឲ្យជួយសេដ្ឋកិច្ចសកល

ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន បានចេញសេចក្តីប្រកាសនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ អំពីការជ្រើសរើសក្រុមហ៊ុនធំៗរបស់ខ្លួនប្រមាណជាង១០០ក្រុមហ៊ុន ឲ្យជួយជ្រោមជ្រែកដល់កំណើនសេដ្ឋកិច្ចសកល ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារការឆ្លងរាលដាលដ-១៩ នេះបើតាមការចុះផ្សាយរបស់ NHK World-Japan ។

ក្រុមហ៊ុនធំៗជាង១០០ក្រុមហ៊ុន ដែលក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុន បានជ្រើសរើសនោះ គឺក្រុមហ៊ុនភាគហ៊ុន ក្រុមហ៊ុនបច្ចេកទេស និងក្រុមហ៊ុនយានយន្តជាដើម ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេសចំនួន១២៥ប្រទេសនៅជុំវិញពិភពលោក ដោយបន្តការការផ្គត់ផ្គង់ចងភ្ជាប់ខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ក្រោយការធូរស្រាល ឬក្រោយការបាត់បង់ទៅនៃវីរុសកូវីដ-១៩ ។

ក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីនយន្តហោះ Nikkiso ដែលផ្គត់ផ្គង់គ្រឿងបន្លាស់យន្តហោះ៩៥ភាគរយនៅជុំវិញពិភពលោក ក៏ត្រូវបានចុះបញ្ជីរនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុននេះដែរ ៕