ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនកាន់តែច្រើននៅប្រទេសជប៉ុនស្នើសុំឲ្យបុគ្គលិកចូលនិវត្តន៍មុនកាលកំណត់

ក្រុមហ៊ុនស្រាវជ្រាវឯកជន Tokyo Shoko Research នៅប្រទេសជប៉ុន បានឲ្យដឹងនៅថ្ងៃទី៦ ខែកក្កដានេះថា ក្រុមហ៊ុនកាន់តែច្រើននៅក្នុងប្រទេសជប៉ុន បានស្នើសុំបុគ្គលិករបស់ខ្លួនឲ្យចូលនិវត្តន៍មុនកាលកំណត់ ខណៈដែលផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនកើតមានកាន់តែខ្លាំង ដោយសារការឆ្លងរាលដាលវីរុសកូវីដ-១៩ ។

អ្នកនាំពាក្យក្រុមហ៊ុនស្រាវជ្រាវឯកជន Tokyo Shoko Research បាននិយាយថា ចាប់តាំងពីរដ្ឋាភិ បាលបានបិទសេដ្ឋកិច្ច និងបិទប្រទេសដោយសារវីរុសកូវីដ-១៩ ក្រុមហ៊ុនចំនួន៤១ បានស្នើសុំឲ្យបុគ្គលិករបស់ខ្លួនចូលនិវត្តន៍មុនកាលកំណត់ ។

អ្នកនាំពាក្យដដែលបានបន្តថា បុគ្គលិកវ័យចំណាស់ប្រមាណជាង៧២០០នាក់ គឺជាគោលដៅដែលក្រុមហ៊ុនស្នើសុំឲ្យចូលនិវត្តន៍មុនកាលកំណត់ ហើយនៅពេលខាងមុខ អាចនឹងមានក្រុមហ៊ុនច្រើនទៀត ស្នើសុំបុគ្គលិករបស់ខ្លួនឲ្យចូលនិវត្តន៍ ប្រសិនបើវីរុសកូវីដ-១៩ នៅតែបន្តមានវត្តមាននៅលើភពផែនដី ៕