ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនបង្ខំចិត្តបើកទ្វាររោងចក្រនៅក្រៅប្រទេស

ប្រព័ន្ធផ្សព្វផ្សាយ NHK World-Japan បានចុះផ្សាយថា ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន មានក្រុមហ៊ុន តូយ៉ូតា នីសាន់ ហុងដា ស៊ុយស៊ុយគី និងក្រុមហ៊ុន មីតស៊ូប៊ីស៊ី កំពុងស្វះស្វែងរកការ បើករោងចក្រផលិតរថយន្តរបស់ខ្លួនឡើងវិញនៅក្រៅប្រទេស ដែលត្រូវបានបិទទ្វារដោយសារការឆ្លងរាលដាលវីរុសកូរ៉ូណាថ្មី ។

ក្រុមហ៊ុនតូយ៉ូតា បានបើកប្រតិបត្តិការផលរថយន្តរបស់ខ្លួនទាំងស្រុងនៅប្រទេសប្រេស៊ីល និង ព័រទុយហ្កាល់ ខណៈដែលប្រទេសទាំងពីរនេះ មានកំណើនខ្ពស់នៃការឆ្លងរាលដាលវីរុសកូវីដ-១៩ ។
ការចាប់ផ្តើមបើកទ្វារក្រុមហ៊ុនផលិតរថយន្តឡើងវិញ ត្រូវបានធ្វើឡើងដើម្បីបំពេញការផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត និងបំពេញតម្រូវការរថយន្តនៅក្នុងប្រទេសនានានៅជុំវិញពិភពលោក ៕