ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុន ហ៊ួត ជា កាន់តែមានវឌ្ឍន៍ភាពឈានមុខផ្នែកផ្គត់ផ្គងគ្រឿងសំណង់នៅកម្ពុជា

 

 ភ្នំពេញ៖ ក្នុងរយះពេលជាង១០ឆ្នាំ ក្រុមហ៊ុនលក់គ្រឿងសំណង់ ហ៊ួត ជា បានពង្រីកសាខាស្ទើតែគ្រប់ខេត្ត ក្រុង នៅទូទាំងប្រទេសកម្ពុជា នេះបង្ហាញឲ្យឃើញពីភាពរីកចម្រើនរបស់ក្រុមហ៊ុន និងការជឿជាក់របស់អតិថិជន។

លោក សៀន ពិសិដ្ឋ ប្រធានសាខាក្រុមហ៊ុន ហ៊ួត ជា នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានប្រសាសន៍ថា ដោយមើលឃើញពីវិស័យសំណង់មានសន្ទុះឈានឡើង​ លោកសម្រេចចិត្តបើកអាជីវកម្មខ្លួន​ឯង ដោយទិញសិទ្ធិពីក្រុមហ៊ុនហ៊ួត ជា ។

លោកពិសិដ្ឋ បញ្ជាក់ថា ក្រុមហ៊ុនហ៊ួត ជា មានអ្នកជំនាញផ្តល់ប្រឹក្សាយោបល់ ទាំងផ្នែកទីផ្សារ​ និងផ្នែកលក់ ហើយខាងក្រុមហ៊ុន​ បានបណ្តុះបណ្តាលជំនាញដល់ម្ចាស់អាជីវកម្មគ្រប់សាខាទាំងអស់ ផ្នែកគ្រប់គ្រងអាជីវកម្មរបស់ខ្លួន​។

ក្នុងនាមជាម្ចាស់អាជីវកម្មវ័យក្មេងប្រចាំសាខាហ៊ួត ជា ស្រុកខ្សាច់កណ្តាល លោកសៀន ពិសិដ្ឋ បានឲ្យដឹងទៀតថា ដោយមើលឃើញពីវិស័យសំណង់មានការរីកចម្រើនច្រើន ហើយស្រុកខ្សាច់កណ្តាល ជាតំបន់មានសក្តានុពល ការសាងសង់សំណង់ពិសេសសំណង់លំនៅដ្ឋានមានច្រើន លោកសម្រេចចិត្ត ទិញសិទ្ធិលក់ ពីក្រុមហ៊ុនហ៊ួត ជា ហើយមានតែក្រុមហ៊ុននេះមួយតែប៉ុណ្ណោះដែលបានលក់សិទ្ធិឲ្យអតិថិជនផ្នែកវិស័យសំណង់នេះ។

ហ៊ួត ជា ជាក្រុមហ៊ុនដែលនាំចូលនូវសម្ភារៈសំណង់ម៉ាកល្អៗ ល្បីៗ នេះជាទំនុកចិត្តអាចធ្វើឲ្យយើងប្រគួតឈ្នះនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ ៕