ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អង្គការក្រៅរដ្ឋាភិបាលសហគមន៍អឺរ៉ុប និងសមាគមទីក្រុងប្រើប្រាស់ភាសាបារាំងបានយកការភិវឌ្ឍនៅប្រឡាយស្ទឹងមានជ័យធ្វើជាគំរូសម្រាប់អភិវឌ្ឍន៏នៅតំបន់ដទៃទៀត

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាក់ថា អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងសហគមន៍អឺរ៉ុប និងសមាគមទីក្រុងប្រើប្រាស់ភាសា បារាំងបានយកការភិវឌ្ឍនៅប្រឡាយស្ទឹងមានជ័យធ្វើជាគំរូសម្រាប់យកទៅអភិវឌ្ឍន៏ នៅក្នុងតំបន់ដទៃទៀត។
ការលើកឡើងរបស់លោក ឃួង ស្រេង ក្នុងអង្គសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍នៃការសិក្សាទិន្នន័យមូលដ្ឋាននៃសហគមន៍នៅតាមប្រឡាយស្ទឹងមានជ័យនិងការរៀបចំយុទ្ធសាស្ត្រ ស្វែងរកការគាំទ្រមតិលើវិស័យរៀបចំផែនការនគររូបបនីយកម្មនឹងការគ្រប់គ្រងដីធ្លីនៅនៅសាលារាជធានី ភ្នំពេញនាថ្ងៃទី ១៣ខែកក្កដាឆ្នាំ២០២០នេះ ដែល មានការចូលរួមពីភាគីពាក់ព័ន្ធ អាជ្ញាធរខណ្ឌសង្កាត់ និងប្រធានសហគមន៍ទាំង៨ដែលរស់នៅតាមប្រឡាយស្ទឹងមានជ័យ។
ពាក់ព័ន្ធនិងការស្ថាបនាប្រឡាយស្ទឹងមានជ័យនេះនាពេលកន្លងមកនេះ ក្នុងផេករបស់សម្តេចតេជោហ៊ុន សែនក៏បានកោតសរសើរចំពោះរដ្ឋបាលរាជធានី ភ្នំពេញផងដែរ ដែលក្នុងផេករបស់សម្តេចនេះបានសរសេរថា អាងទឹកស្អុយស្ទឹងមានជ័យ ក្លាយជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់។

ក្រោយពីការដាក់ចេញ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន តាមរយៈសាលារាជធានីភ្នំពេញនៅពេលនេះ ប្រឡាយទឹកស្ទឹងមានជ័យបានប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង យ៉ាងស្អាតគ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេសនឹងដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ និងខណ្ឌសែនសុខ ខណៈដែលប្រជាពលរដ្ឋដែលរស់តាមមាត់ច្រាំងប្រឡាយស្ទឹងមានជ័យទទួលបានដី សម្រាប់សាងសង់ផ្ទះ និងជាកម្មសិទ្ធិស្របច្បាប់ នៅហ្នឹងកន្លែងតែម្តងតាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
សូមបងប្អូនប្រជាពលរដ្ឋចូលរួមប្រេីប្រាស់ សមិត្ថផលដែលបានកសាងនេះអោយបានគង់វង្ស នឹងរួមគ្នាធ្វេីអនាម័យ ក្នុងការទុកដាក់សម្រាមអោយបានត្រឹម ត្រូវ ដេីម្បីរក្សាភាពស្អាតនៅតាមទីកន្លែរស់នៅ៕


ដោយ៖សំរិត