ទស្សន៖មិត្តអ្នកអាន!!
ព័ត៌មានដែល«ដេលីខ្មែរ»ទទួលបានពីក្រុមអ្នករត់ការឯកសារនិងឈ្មួញដែលនាំចូលទំនិញតាមច្រកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឲ្យដឹងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានស្នាក់ការគយកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺលោក យ៉ឹក យូ ប្រើតួនាទី កំពុងតែរងការរិៈគន់ពីក្រុមហ៊ុននាំចេញនិងនាំចូល ដោយគ្មានញញើតអ្វីទាំងអស់។
មន្ត្រីគយក្នុងខេត្តព្រះសីហនុ មួយចំនួនបានបង្ហើបឲ្យដឹងថា ការដែលលោក យ៉ឹក យូ ប្រធានស្នាក់ការគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺដោយសារអាងមានខ្នងបង្អែកដែលមានឥទ្ធិពលគ្របសង្កត់លើគុណ ញឹម ដែលជាអគ្គនាយកគយ ទៅទៀត។ ដូច្នេះហើយទើបលោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅស្ងៀមស្ងាត់ ខណៈដែលលោក យ៉ឹក យូ ប្រធានស្នាក់ការគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ សាងភាពល្បីល្បាញលើការប្រមូលលុយពីសេវាដឹកជញ្ជូន យ៉ាងគំហុក។
បើតាមការបង្ហើបពីក្រុមឈ្មួញក៏ដូចជាក្រុមហ៊ុននាំចូលនាំចេញទំនិញតាមច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឲ្យដឹងថា បច្ចុប្បន្នលោក យ៉ឹក យូ មេគយច្រកនេះប្រើតួនាទីនិងអំណាចគាបយកលុយលើតុរក្រោមតុពីពួកគេ។ ប្រភពបានឲ្យដឹងថា សម្រាប់ទំនិញនាំចេញយ៉ាងហោចណាស់ត្រូវចំណាយក្នុងមួយឯកសារពី៤៥ទៅ៧០ ដុល្លារ រីឯឯកសារនាំចូលទំនិញត្រូវបង់លុយយ៉ាងហោចណាស់ពី១០៥ ដល់១៥០ ដុល្លារ ?ព្រោះលោក យ៉ឹក យូ និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ។
ព័ត៌មានពីមន្រ្តីដែលស្និទ្ធនឹងលោក យ៉ឹក យូ ប្រធានស្នាក់ការគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឲ្យដឹងថា ការដែលលោក យ៉ឹក យូ មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយគឺមានការសម្របសម្រួលពីសំណាក់លោក ទុំ ណូ ប្រធានសាខាគយខេត្តព្រះសីហនុ ដែលមានខ្នងបង្អែករឹងមាំផងដែរ។
បើតាមមន្ត្រីនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានបង្ហើបឲ្យដឹងថា ឥឡូវនេះលោក យ៉ឹក យូ ប្រធានស្នាក់ការគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ កំពុងចាត់ចែងឲ្យកូនចៅក្រោមឱវាទប្រមូលលុយក្រោមតុតាមរបៀបពុករលួយ ដោយគ្មានញញើតអ្វីទាំងអស់។ ទោះបីក្រុមឈ្មួញនិងក្រុមហ៊ុននាំចូលទំនិញបង់ពន្ធត្រឹមត្រូវក៏ដោយ ក៏ចៀសមិនផុតពីបង់លុយក្រោមតុ តាមការកំណត់របស់លោក យ៉ឹក យូ និងបក្ខពួកនោះទេ។
ទាក់ទងនិងការរិៈគន់ខាងលើនេះ ដេលីខ្មែរ មិនអាចសុំការបំភ្លឺ លោក យ៉ឹក យូ បានទេ ទាក់ទងនិងការចោទប្រកាន់ពីក្រុមហ៊ុននិងមន្រ្តីផ្ទៃក្នុងខ្លួនឯងនេះនៅឡើយទេ។ ប៉ុន្តែ ក្រុមហ៊ុននាំចូលនាំចេញទំនិញជាច្រើនបានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាត់វិធានការទប់ស្កាត់អំពើពុករលួយពេញបន្ទុលរបស់លោក យ៉ឹក យូ ប្រធានស្នាក់ការគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ និងបក្ខពួកខ្លះផង ហើយដោយសារថា តាំងពីដើមឆ្នាំ២០១៦ រហូតមកដល់ពេលនេះ ។