ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សន្តិបណ្ឌិត សុខ ផល ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់បើកកិច្ចប្រជុំបូកសរុបលទ្ឋផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ឆ្នាំ២០២០

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ដឹកនាំដោយសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ឋផលការងារឆមាសទី១ និងលើកទិសដៅឆមាសទី២ឆ្នាំ២០២០ ដែលមានសមាជិក សមាជិការចូលរួមប្រជុំចំនួន​២៥២នាក់។

សន្តិបណ្ឌិត សុខ ផល  រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍ថា«ការងារ ភូមិឃុំមានសុវត្ថភាពមានសារសំខាន់ណាស់ ត្រូវធ្វើ​​ការឆ្លើយ​តបទាន់ពេលនូវរាល់ពេលប្រជាពលរដ្ឋជួបការលំបាក-ការពិនិត្យ កំណត់អំពីគ្រួសារក្រីក្រដើម្បីផ្តល់ប័ណ្ណក្រីក្រជូនពួកគាត់អោយបានទាន់ពេលវេលា ដែលត្រូវបានការឧបត្ថម្ភប្រាក់ពីរាជរដ្ឋាភិបាល។

សន្តិបណ្ឌិតបន្ថែមថា «​​យើង​ត្រូវអនុវត្ការងារខាងលើ​នេះ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាលនិងសេចក្តីណែនាំលេខ១៩៩១ សជណ ចុះថ្ងៃទី១០/៧/២០២០របស់ក្រសួងមហាផ្ទៃ និងបន្តចូលរួមបង្ការ ទប់ស្កាត់កូវីដ១៩ ទាំងអស់គ្នា»។