ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិកសម្រេចដកឋានៈពិសេសផ្នែកពាណិជ្ជកម្មចេញពីទីក្រុងហុងកុង

ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យមួយ ក្នុងការដកឋានៈពិសេសផ្នែកពាណិជ្ជកម្មចេញពីទីក្រុងហុងកុង ក្រោយពីរដ្ឋាភិបាលរបស់ប្រទេសចិន បានសម្រេចដាក់ច្បាប់សន្តិសុខជាតិអោយទីក្រុងនេះអនុវត្ត ដែលនេះបើតាមការចុះផ្សាយរបស់ Xinhua។

ឋានៈពិសេសផ្នែកពាណិជ្ជកម្មរបស់ទីក្រុងហុងកុង ដែលសហរដ្ឋអាមេរិកបានផ្តល់អោយ គឺការនាំទំនិញគ្រប់ប្រភេទចេញពីទីក្រុងនេះទៅកាន់ទីផ្សារអាមេរិក មិនត្រូវជាប់ពន្ធនាំចូលនោះទេ ទោះបីជាសហរដ្ឋអាមេរិក មានសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន ដោយបានដំឡើងតម្លៃពន្ធនាំចូលទៅវិញទៅមកក៏ដោយ។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចបានទាញហេតុផលថា ជម្លោះរវាងចិន និងអាមេរិកនេះ មិនបានផ្តល់ផលប្រយោជន៍អោយទីក្រុងហុងកុងទេ ហើយអាមេរិកក៏ខាតប្រយោជន៍ច្រើនជាងចិនដែរ ដោយសារការនាំចេញទំនិញគ្រប់ប្រភេទពីហុងកុងទៅអាមេរិកមានតម្លៃទឹកប្រាក់តែជាង៥ពាន់លានដុល្លារក្នុងមួយឆ្នាំ តែអាមេរិក បាននាំចូលទំនិញតម្លៃជាង៣០ពាន់លានដុល្លារអាមេរិកចូលទីក្រុងហុងកុង៕