កំណើនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19ប្រចាំថ្ងៃនៅលើពិភពលោក នៅតែបន្តហក់ឡើងកាន់តែខ្ពស់គួរអោយព្រួយបារម្ភ ដែលក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដានេះ កំណើនមនុស្សស្លាប់ដោយសារវីរុសនេះ បានកើនឡើងដល់ជាង៧ពាន់នាក់ គឺចំនួន ៧១១៣ នាក់ និងកំណើនមនុស្សឆ្លងថ្មីប្រចាំថ្ងៃគិតក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា មានចំនួន ២៧៩ ៧៥៨ នាក់ ដែលនេះបើយោងតាម Worldometer ។
ចំពោះកំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ បានកើនឡើងដល់ ១៥ ៣៧១ ០៣១ នាក់ និងកំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះ បានកើនឡើងដល់ ៦៣០ ១២៩ នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសនេះ ក៏បានកើនឡើងដល់ ៩ ៣៤៨ ១៦៤ នាក់ផងដែរ។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃព្រហស្បតិ៍ដដែលនេះ សហរដ្ឋអាមេរិក និងប្រទេសប្រេស៊ីល មានកំណើនមនុស្សស្លាប់ប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោករហូតដល់ជាង១ពាន់នាក ដែលអាមេរិកមានមនុស្សស្លាប់ប្រចាំថ្ងៃចំនួន ១២០៥ នាក់ និងប្រេស៊ីលមានមនុស្សស្លាប់ប្រចាំថ្ងៃចំនួន ១២៩៣ នាក់៕