យោងតាមទិន្នន័យពីធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានអោយដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ នៅត្រីមាសទី២ ចាប់ពីខែមេសារហូតដល់មិថុនា ឆ្នាំ២០២០នេះ បានធ្លាក់ចុះទាបបំផុតក្នុងរយៈពេល២២ឆ្នាំកន្លងមក រហូតដល់៣.៣% ដែលនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Xinhua ។
ការធ្លាក់ចុះផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងត្បូងក្នុងអត្រា៣.៣%នេះ គឺធ្លាក់ចុះលើអត្រា១.៣%នៃ GDP ដែលបានធ្លាក់ចុះស្រាប់កាលពីត្រីមាសទី១ ចាប់ពីខែមករារហូតដល់ខែមីនានៃឆ្នាំដដែលនេះ ។
លោក ហុង ណាំគី (Hong Nam-ki) រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយថា GDP របស់ប្រទេសនេះ ដែលបានធ្លាក់ការធ្លាក់ទៅក្នុងកម្រិតទាបបំផុតនៅត្រីមាសទី១ និងទី២ ឆ្នាំនេះ គឺដោយសារការឆ្លងរាលដាលវីរុសCovid-19 ។