ប្រទេសប្រេស៊ីល ដែលជាប្រទេសនៅតំបន់អាមេរិកឡាទីន មានមនុស្សស្លាប់ថ្មី និងមានករណីឆ្លងថ្មីនៃវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២០ ដែលនេះបើយោងតាម Worldometer ។
មនុស្សស្លាប់ថ្មីប្រចាំថ្ងៃដោយសារវីរុសCovid-19នៅប្រទេសប្រេស៊ីល គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដានេះមានចំនួន ១៥៥៤ នាក់ និងមនុស្សឆ្លងថ្មីចំនួន ៧០ ៨៦៩ នាក់ ខណៈដែលមនុស្សស្លាប់ថ្មីដោយសារវីរុសនេះក្នុង១ថ្ងៃនៅទូទាំងភពលោកមានចំនួន ៦៦៤៥ នាក់ និងមនុស្សឆ្លងថ្មីប្រចាំថ្ងៃមានចំនួន ២៨០ ៣៩២ នាក់ក្នុង១ថ្ងៃ ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដានេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ចំនួន ១៧ ១៦៤ ៨៤០ នាក់ និងកំណើនមនុស្សស្លាប់សរុបដោយសារវីរុសនេះបានកើនឡើងដល់ចំនួន ៦៦៩ ១១៧ នាក់ ខណៈដែលមនុស្សជាសះស្បើយសរុបក៏បានកើនឡើងដល់ ១០ ៦៧៣ ៦២៧ នាក់ផងដែរ ៕