ប្អូនស្រីបង្កើតរបស់ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកច្រកម្ពុជា គឺលោកស្រី ហ៊ុន ស៊ីណាត ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរិសុគន្ធាមហាឧបាសិកាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ម្តេចព្រមហាសង្ឃរាជ នៃគណៈធម្មិយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
ការតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់- ទីប្រឹក្សាផ្ទាល់ នេះគឺ ដោយសារតែលោកស្រីបានរួមចំណែកយ៉ាងច្រើននៅក្នុងសង្គមជាតិ ក្រោមម្លប់នៃសន្តិភាព ក៏ដូចជាបានចូលរួមកិច្ចការងារមនុស្សធម៌ ការងារព្រះពុទ្ធសាសនា និងកិច្ចការជាច្រើនទៀតស្ទើររាប់មិនអស់។ កិត្តិនាមនេះសក្តិសមដែលក្នុងនាមលោកស្រី ហ៊ុន ស៊ីណាត ជាស្រ្តីខ្មែរមួយរូបរស់ក្នុងគ្រួសារកសិករនៅភូមិពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ប៉ុន្តែដោយសារតែការតស៊ូនិងការសិក្សារៀនសូត្រធ្វើឲ្យលោកស្រីក្លាយជាស្រ្តីខ្មែរមួយរូបមានឈ្មោះបោះសម្លេងក្នុងសង្កមជាតិ តាមរយៈការងារសង្គមជាតិសំខាន់ៗ និងជាអ្នកម្តាយមួយរូបដែលទទួលបានការស្រឡាញ់និងរាប់អានពីប្រជាជនកម្ពុជានៅទូទាំងប្រទេសផងដែរ រហូតមកដល់បច្ចុប្បន្ននេះ ។