រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសឥណ្ឌាបានប្រកាសថា យន្តហោះចម្បាំងប្រភេទ Rafale ចំនួន៥គ្រឿង បានហោះហើរពីប្រទេសបារាំងទៅដល់ប្រទេសឥណ្ឌាហើយ កាលពីថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០២០ ដែលនេះបើតាមការចុះផ្សាយរបស់ CNN ។
រដ្ឋមន្ត្រីការពារជាតិឥណ្ឌាដដែលបានបន្តថា យន្តហោះចម្បាំងប្រភេទ Rafale ចំនួន៥គ្រឿងនេះ គឺជាយន្តហោះចម្បាំងដំបូងដែលឥណ្ឌាទទួលបានពីបារាំង ក្នុងចំណោមយន្តហោះចម្បាំងសរុបចំនួន៣៦ គ្រឿង ដែលឥណ្ឌាបានចុះកិច្ចព្រមព្រៀងទិញពីបារាំងកាលពីឆ្នាំ២០១៦កន្លងទៅក្នុងតម្លៃទឹកប្រាក់ ៩.៤ពាន់លានដុល្លារអាមេរិក ។
សូមបញ្ជាក់ថា ឥណ្ឌាគឺជាប្រទេសមហាអំណាចនុយក្លេអ៊ែរនៅតំបន់អាស៊ី ក្នុងចំណោមប្រទេស៤ផ្សេងទៀត មានប្រទេសចិន ប៉ាគិស្ថាន និងកូរ៉េខាងជើង ហើយឥណ្ឌាក៏ទើបតែមានជម្លោះជាមួយគ្នានៅតាមព្រំដែនជាមួយប្រទេសចិន ៕