យុទ្ធនាការបំបាត់អំពើនិទណ្ឌភាព ឬជាយុទ្ធនាការរកលុយដើម្បីបំបាត់ភាពតោកយ៉ាកសេដ្ឋកិច្ចរបស់ខ្លួន?
យើងនៅចាំបានថា អតីតបក្សសង្រ្គោៈជាតិ ដែលពេលនោះ សម រង្សី ជាប្រធានបានប្រើមធ្យោបាយទុច្ចរិតបោកបញ្ជោតប្រជាជនស្លូតត្រង់ក្នុងការប្រមូលចូលជាថវិការដើម្បីយកទៅបើកទូរទស្សន៍ព្រៈអាទិត្យ និង រឿងផ្សេងៗរាប់មិនអស់។
ក្រោយពីបានលុយជាច្រើនពីពលរដ្ឋហើយ ក្រុមបក្សពួកសង្រ្គោះជាតិនេៈបានយកលុយចែកគ្នាចាយអស់ បាត់ដំណឹងឈឹងរឿងបើកទូរទស្សន៍ ទោះបីជារដ្ឋាភិបាលបានអនុញ្ញាតហើយក្តី។
តាមពិតគោលបំណងពួកបក្សឆាំងបោកសង្រ្គោះជាតិនេៈគ្មានបំណងចង់បើកទូរទស្សន៍អ្វីនោះទេ គ្រាន់តែប្រើមធ្យោបាយរកលុយដាក់ចូលហោប៉ៅតែប៉ុណ្ណោះ ។
រហូតមកដល់ពេលនេះកំឡុងពេលដែលមេរោគកូវីដ១៩ បានកំពុងធ្វើអោយប៉ៈពាល់ដល់សេដ្ឋកិច្ចចំណូលរបស់ក្រុម សម រង្សី ជាខ្លាំង ទណ្ឌិត សម រង្ស៊ី និងគូរកនចាប់ផ្តើមបែកគំនិតរកលុយតាមរយៈបង្កើត[ យុទ្ធនាការបំបាត់និទណ្ឌភាពនៅកម្ពុជា] ។
វាពិតជាអស់សំណើចណាស់ដែលពួកនេៈមិនដឹងរកមធ្យោបាយអ្វីដើម្បីទទួលបានជំនួយ និងគៀងគររកលុយ កំឡុងពេលប៉ៈពាល់សេដ្ឋកិច្ចរបស់ក្រុមខ្លួន បែរជាយករឿងនិទណ្ឌភាពមកធ្វើជាលេសដើម្បីរកលុយ។
សម រង្ស៊ី និងក្រុមបក្សពួកទុច្ចរិតរបស់ខ្លួន បានបំពងសំលេងតាមរយៈបណ្តាញសង្គមផង តាមរយៈវិទ្យុបរទេសនិយាយភាសាខ្មែរផង ស្រែកថា នៅកម្ពុជាមិនមានយុត្តិធម៌ ឬនិទណ្ឌភាព ហើយថា យុទ្ធនាការបំបាត់និទណ្ឌភាពនៅកម្ពុជាដែលពួកគេបង្កើតឡើងនេៈក៏ត្រូវប្រើថវិការផងដែរSic ។
យុទ្ធនាការបំបាត់និទណ្ឌភាព ដែលផ្តើមឡើងដោយចេតនាទុច្ចរិតរបស់សម រង្ស៊ី មិនខុសអ្វីពីធ្វើនំអត់ម្សៅ ដើម្បីរកលុយពីម្ចាស់ជំនួយនោះឡើយ។
ចាប់តាំងពីកម្ពុជាបានឆ្លងផុតពីសង្គ្រាមមក ជាពិសេសក្រោយពេលដែលកម្ពុជាទទួលបានសុខសន្តិភាពពេញលេញក្រោមនយោបាយ អច្ឆរិយៈ[ ឈ្នៈ ឈ្នៈ] រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងរៀបចំច្បាប់ និងលិខិតបទដ្ឋាននានាសំដៅកំណែទម្រង់ប្រព័ន្ធតុលាកា អនុវត្តន៏នូវភាពយុត្តិធម៌ ដើរតាមច្បាប់រដ្ឋធម្មនុញ្ញ ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាបំរើផ្នែកតុលាជូនប្រជាពលរដ្ឋ រហូតដល់ប្រមុខរាជរដ្ឋាភិបាល បានបង្កើតជាផេកហ្វេសបុកផ្លូវការ ដើម្បីទទួលបានព័ត៌មានផ្ទាល់ពីជនរងគ្រោះ ដើម្បីជួយរកយុត្តិធម៌ និងដោះស្រាយបានជាច្រើនចំណែកឯមន្រ្តីណាពុករលួយក៏ត្រូវបានតុលាការកាត់ទោស ឬដកពីតំណែងក៏មានទៅតាមស្ថានទម្ងន់ ទោស។
តាមរយៈការខិតខំប្រឹងប្រែងជាច្រើនកន្លងមក ប្រជាពលរដ្ឋនៅកម្ពុជាបានរស់នៅប្រកបដោយសុខក្សេមក្សាន្តក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ ។ជាក់ស្តែងការបោះឆ្នោតសកលឆ្នាំ២០១៨កន្លងទៅប្រជាជនបានបោះឆ្នោតគាំទ្របក្សប្រជាជនកម្ពុជាអោយដឹកនាំកម្ពុជាបន្តទៀតរហូតដល់ជាង៩៣ភាគរយ ធ្វើអោយបក្សប្រជាជនឈ្នៈដោយគ្មានបក្សណាប្រៀបបាន។
ប៉ុន្តែដោយការយកចិត្តទុកដាក់ចូលរួមដោះស្រាយបញ្ហានានាក្នុងសង្គម និងជាការបង្រួបបង្រួមជាតិក្នុងនាមខ្មែរតែមួយ សម្តេចតេជោ ហ៊ុន សែន បានបង្កើតអោយមានក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលផ្តល់ឪកាសអោយបក្សនយោបាយនៅកម្ពុជាដែលមិនបានឈ្នៈឆ្នោតអោយមានឪកាសចូលរួមដោះស្រាយបញ្ហាផ្សេងក្នុងសង្គម អាចរាយការណ៍ជូននាយករដ្ឋមន្រ្តីដើម្បីពិនិត្យដោះស្រាយ ធ្វើអោយកម្ពុជានាពេលបច្ចុប្បន្នក្លាយជាកោះសន្តិភាព ប្រជាធិបតេយ្យ ការអភិវឌ្ឍ និងសេដ្ឋកិច្ចរីកចំរើន រហូតដល់ជនបរទេសជាច្រើនប្រាថ្នាមករស់នៅ និងកំសាន្តនៅកម្ពុជា។
ចំណែកឯក្រុមទណ្ឌិត រង្សី និងបក្សពួក តាំងពីដើមមកមិនដែលនៅស្រុកខ្មែរទេ ហើយតែងនិយាយបន្តុះបង្អាប់កម្ពុជា ក៏ព្រោះតែជាមុខរបរចិញ្ចឹមជីវិតទៅហើយ ឬអាចនិយាយបានថា ខំនិយាយប្រឆាំងដើម្បីបានលុយចិញ្ចឹមក្រពៈ អញ្ចឹងហើយបានជាក្រុមពួកនេៈមិនអាចនៅស្ងៀម ឬលើកសរសើរចំណុចល្អរបស់កម្ពុជាបានទេ គឺតែងតែនិយាយមួលបង្កាច់ ភូតភរសាធារណៈជន ថា កម្ពុជាមិនល្អនេៈ មិនល្អនោះ ខំច្នៃរឿងអោយក្លាយទៅជាប្រធានបទ ដើម្បីងាយស្រួលប្រមូលលុយ និងសុំជំនួយពីមេកើយរបស់ខ្លួន ។
កំឡុងពេលកូវី១៩នេៈក្រុមទណ្ឌិតសម រង្សី នៅបរទេសមិនអាចធ្វើអ្វីបាននោះទេ សំងំក្នុងផ្ទៈព្រោះខ្លាចឆ្លងជំងឺកូវីដ១៩ អញ្ចឹងហើយចំណូលសេដ្ឋកិច្ចលុយកាក់ក៏ធ្លាក់ចុះខ្លាំង បានជាបង្កើតយុទ្ធនាការបំបាត់និទណ្ឌភាពនៅកម្ពុជានេៈឡើង ក្រែងបានលុយខ្លៈគ្រាន់ដោះស្រាយជីវភាព ខ្លួន និងបក្សពួក៕
ដោយ៖ ជា ច័ន្ទបរិបូរណ៌