ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តី២ រូបនិងតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាប្រជុំតុមូលរកលទ្ធភាពដោះស្រាយបញ្ហា ការ​​ផលិតចំណីសត្វ តម្លៃអគ្គិសនី និង​​បញ្ហាប្រឈមពាក់ព័ន្ធSME

រដ្ឋមន្រ្តីចំនួ២ រូបមក​ពីស្ថាប័ននៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់និងនេសាទ  ស្ថាប័នឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍  និង​មន្រ្តីតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​​ប្រជុំតុមូលរកលទ្ធភាពក្នុងការដោះស្រាយបញ្ហា ការ​​ផលិតចំណីសត្វ តម្លៃអគ្គិសនី និង​​បញ្ហាប្រឈមពាក់ព័ន្ធSME ធ្វើ​ឡើង​នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០នេះ ​ តាមការណែនាំរបស់សម្តេចតេជោ​​។​​

កិច្ចប្រជុំតុមូលនេះ មាន​ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ។ ការរៀបចំកិច្ចប្រជុំតុមូលជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់រួមទាំងវិស័យឯកជនផងដែរ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យអំពីលទ្ធភាពរបស់ប្រទេសកម្ពុជាក្នុងការផលិតចំណីសត្វ តម្លៃអគ្គិសនី បញ្ហាប្រឈមពាក់ព័ន្ធ SME ដើម្បីបង្កើនភាពម្ចាស់ការ ការវិនិយោគក្នុងស្រុក កាត់បន្ថយការនាំចូល និងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋជាដើម។

ដោយ​​ទទួលអនុវត្តន៍ស្របទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានលើកឡើងក្នុងពិធីជួបសំណេះ សំណាលជាមួយកសិករ វារីវប្បករនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីទឹកសាបបាទី កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ នៅស្រុកពាមរក៍ ខេត្តព្រៃវែង ។
កិច្ចប្រជុំតុមូលនាពេលនេះ បានធ្វើការពិភាក្សាលើបញ្ហាប្រឈមទាំងឡាយរបស់កសិករនៅក្នុងខ្សែច្រវ៉ាក់នៃការចិញ្ចឹមសត្វ និងការធ្វើវារីវប្បកម្ម ដើម្បីឈានទៅដល់ការធ្វើផលិតកម្មរបស់ខ្លួនប្រកបដោយការប្រគួតប្រជែងបានជាមួយប្រទេសជិតខាង ដោយបានជាសំខាន់ទីលើប្រធានបទដូចជា ទី១. លើកកម្ពស់ផលិតភាពផលិតកម្មចំណីសត្វក្នុងស្រុកប្រកបដោយគុណភាពឲ្យបានគ្រប់គ្រាន់ និងមានភាពប្រគួតប្រជែង។
ចំណុចសំខាន់ទី ២. ធានាបរិមាណផ្គត់ផ្គង់សាច់សត្វនិងត្រីឱ្យដល់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់ប្រកបដោយគុណភាព និងសុវត្ថិភាព និងចំណុចទី​៣. ចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់អ្នកចិញ្ចឹមរបស់កសិករ ហើយចំណុចទី ៤. ពង្រីកសក្តានុពលវិនិយោគលើការបង្កើតកសិដ្ឋានចិញ្ចឹមសត្វ រោងចក្រផលិតចំណីសត្វ ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក និងបង្កើតការងារនៅមូលដ្ឋានផ្ទាល់។