ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មនុស្សជាង១០០នាក់ស្លាប់ ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំស្តុកសារធាតុគីមីនៅប្រទេសលីបង់

មនុស្សជាង១០០នាក់បានបាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀតបានបាត់ខ្លួន រួមទាំងមនុស្សប្រមាណជាង៤០០០នាក់បានរងរបួស ក្នុងឧបទ្ទវហេតុផ្ទុះឃ្លាំងស្តុកសារធាតុគីមីចំនួន២កន្លែង ក្នុងបរិមាណប្រហែល២៧៥០តោន នៅតំបន់កំពង់ផែនក្នុងទីក្រុង បេរូត ប្រទេសលីបង់ កាលពីល្ងាចថ្ងៃអង្គារ ទី៤ ខែសីហានេះ ដែលនេះបើយោងតាម CNN។

នៅព្រឹកថ្ងៃពុធនេះ លោក Michel Aoun ប្រធានាធិបតីរបស់ប្រទេសនេះបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងបានអំពាវនាវដល់ឧត្តមក្រុមប្រឹក្សាការពារជាតិអោយបើកកិច្ចប្រជុំជាបន្ទាន់ ដើម្បីគ្រប់គ្រងភាពចលាចលបន្ទាប់ពីផ្ទុះឃ្លាំងស្តុកសារធាតុគីមីនេះ។

សូមបញ្ជាក់ជូនថា មូលហេតុសំខាន់ដែលនាំអោយមានការផ្ទុះឃ្លាំងស្តុកសារធាតុគីមីនេះ មិនទាន់ត្រូវបានបង្ហាញអោយបានជាក់ច្បាស់នោះទេ ដោយរង់ចាំការស៊ើបអង្កេតពីកងកម្លាំងប៉ូលីសជំនាញសិន៕