ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសជប៉ុន Japan Airlines បានផ្សព្វផ្សាយពីការខាតបង់ទឹកប្រាក់យ៉ាងច្រើនសម្បើមរហូតដល់៩៣.៧ពាន់លានយ៉េន ស្មើនឹងទឹកប្រាក់១.២២ពាន់លានដុល្លារអាមេរិក កាលពីត្រីមាសទី១នៃឆ្នាំ២០២០នេះ ដោយសារការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក ដែលនេះបើតាមការចុះផ្សាយរបស់ The Straits Times។
អ្នកនាំពាក្យក្រុមហ៊ុន Japan Airlines បាននិយាយថា ការខាតបង់ទឹកប្រាក់យ៉ាងច្រើននេះ បានកើតឡើងដោយដោយសារតម្រូវការធ្វើដំណើរតាមផ្លូវអាកាស បានធ្លាក់ចុះដល់កម្រិតទាបបំផុត ខណៈដែលរដ្ឋាភិបាលនៃប្រទេសភាគច្រើននៅលើពិភពលោក បានបិទផ្លូវអាកាស ឬបិទប្រទេសរបស់ខ្លួន ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19។
អ្នកនាំពាក្យរូបនោះបានបន្ថែមថា ក្រុមហ៊ុននេះអាចនឹងដំណើរការដឹកជញ្ជូនតាមផ្លូវអាកាសធម្មតាវិញនៅឆ្នាំ២០២៤ខាងមុខ ខណៈដែលនៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Japan Airlines បានបាត់បង់ទឹកប្រាក់ក្នុងរង្វង់៧៦ពាន់លានយ៉េនក្នុង១ត្រីមាស ស្មើនឹង៧៨%នៃប្រាក់ចំណូលកាលពីឆ្នាំកន្លងមក៕