ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ស្វាយ សំអ៊ាងថា៖ ការធ្វើដំណើរមកលេងខេត្ដមណ្ឌលគិរីអស់បារម្ភរឿងផ្លូវលំបាកទៀតហើយ

មណ្ឌលគិរី៖ លោក ស្វាយ សំអ៊ាង អភិ បា ល ខេ ត្ត ម ណ្ឌ ល គិរី. បានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃ០៥ ខែសីហាឆ្នាំ ២០២០នេះថា៖ បច្ចុប្បន្ននេះ ការធ្វើដំណើរ ទៅ ម ក ភ្នំ ពេ ញ មណ្ឌលគិរីគឺ អ ស់ បា រ ម្ភ រឿ ង ផ្លូ វ លំ បា ក ទៀ ត ហើ យ ទោះបីយប់ឬថ្ងៃក៏ដោយព្រោះផ្លូវជាតិ ត្រូ វ បា ន ស្ថាបនាតភ្ជាប់យ៉ាងស្អាតងាយស្រួលបើកបរសម្រាប់យានជំនិះគ្រប់ប្រភេទ។

លោក អភិ បា ល ខេ ត្ត បានមានប្រសាសន៍ថា៖ រាជរដ្ឋាបាលបានកសាងផ្លូវចាក់កៅ ស៊ូ ត ភា្ជ ប់ពីស្នួលខេត្តក្រចេះតភ្ជាប់ដល់ទីរួម ខេ ត្ត ម ណ្ឌ លគិរីទើបប្រជា ពលរដ្ឋអស់ទុក្ខកង្វល់ ក្នុ ង ការធ្វើ ដំណើរទៅមករាជធានីភ្នំពេញ។

លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា« យើងទើបមាន អារ ម្ម ណ៍ មួ យ រួ ច ផុ ត ពី ការ លំបាកចាប់ពីឆ្នាំ២០១១មកទេដែលយើងធ្វើដំណើរទៅភ្នំពេញទោះបីយប់ស្មើណាក៏ដោយយើងខ្លាចតែសុវត្ថិភាពបើកបរអីទេ ប៉ុន្តែខ្លាចឱ្យជាប់ឱ្យអី លំ បា ក រអិលអីទៀតគឺអត់ ទេអ៊ី ចឹ ង យើ ង ចា ត់ ទុ កថា ជាការវិវត្តមួយពីហេដ្ឋារចនាសម្ព័ន្ធនេះ អ៊ីចឹង អា នេះ ខ្ញុំគិតថា មាន កា រ វិ វ ត្តិខា ង ផ្នែ ក ផ្លូវ ក្រៅពីផ្លូវជាតិមានផ្លូវតភ្ជាប់ទៅបណ្តាព្រំដែនដែលមាន ផ្លូ វ កៅស៊ូផង ដែរ»។

សូមបញ្ជាក់ថា ផ្លូវជាតិលេខ៧៦តភ្ជាប់ពីស្រុកស្នួលខេត្តក្រចេះមកដល់ក្រុងសែ ន ម នោ រ ម្យខេត្តមណ្ឌលគិរីមានប្រវែង១២៧ គីឡូម៉ែត្រ កំណាត់ ផ្លូវជាតិលេខ ៧៦ពីក្រុ ង សែ ន ម នោ រ ម្យ ខេត្ត មណ្ឌលគិរីទៅតាអង្គស្រុកលំផាត់ខេត្តរតនគិរីមានប្រវែង១៧២ គីឡូម៉ែត្រ។

ចំណែកប្រ វែ ង ផ្លូ វក្នុងខេត្តសរុប៖ ៨៥១,៣៧ គីឡូម៉ែត្រ ក្នុងនោះផ្លូវក្នុងខេត្តមានចំនួន ០៨ខ្សែ ប្រវែង ៥៣០ , ៥ គីឡូម៉ែត្រ ផ្លូវក្នុងក្រុងសែនមនោរម្យមានចំនួន៥៩ខ្សែប្រវែង៦៥,៨៧គីឡូម៉ែត្រ និងផ្លូវលំសរុប៣២ ខ្សែ ប្រវែង ២៥៥ គីឡូម៉ែត្រ ។ផ្លូវទៅកាន់ច្រកទ្វារព្រំដែនទ្វេភាគីចំនួន ០៣ខ្សែ មានប្រវែង ៨៧គីឡូម៉ែត្រ៕ សំរិត