ភ្នំពេញ៖ លោក ឃួង ស្រេង ជំរុញឲ្យមន្ដ្រីជំនាញនៅខណ្ឌនីមួយៗ បន្ដចុះធ្វើអត្ដ សញ្ញាណកម្មឲ្យបានលឿនចំពោះបុរីឯកជន នីមួយៗ ដើម្បីខ្លួនងាយគ្រប់គ្រង ត្រូវបន្ដចុះសុំសហការឲ្យបានល្អជាមួយ ម្ចាស់បុរី ដែលស្ថិតនៅដែន សមត្ដកិច្ចរបស់ខ្លួនគ្រប់គ្រង។
ត្រូវចាត់វិធានការផ្លូវច្បាប់ ចំពោះបុរីណាដែលអត់មានច្បាប់ ហើយមិនមានការការពារ សុវត្ថិភាព សន្ដិសុខ សាធារណៈជួបបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីនោះ។
តាមការបញ្ជាក់ឲ្យដឹងពី ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនថា៖ បច្ចុប្បន្ននេះមានបុរី នៅក្នុងរាជធានីភ្នំពេញ ដែលបានចុះបញ្ជីសុំច្បាប់នៅ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានចំនួន ១៥២បុរី ប៉ុន្តែក្រុមការងារបានចុះជាក់ស្តែង មានតែ១២៥បុរី តែ ប៉ុណ្ណោះ ដោយបុរីមួយចំនួន បោះបង់ចោល និងមួយចំនួនកំពុងសាងសង់ មិនបានប្រើប្រាស់ភ្នាក់ងារសន្តិសុខឯកជន ។ លោកបាន បញ្ជាក់ឲ្យដឹងបែបនេះ នៅក្នុងកិច្ចប្រជុំពិ ភាក្សា ស្ដីពីការគ្រប់គ្រងបុរី នៅក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៥ សីហា ឆ្នាំ២០២០ នៅសាលារាជធានី ក្រោមអធិបតី ភាព លោក ឃួង ស្រេង អភិបាន រាជធានី , អាជ្ញាធរខណ្ឌ និងម្ចាស់បុរីប្រមាណជាង ១០០ផងដែរ។
លោក លឹម សុខារស្មី បានបន្ដថា៖ ក្រុមការងារនគរ បាលរាជធានីភ្នំពេញ បានចុះស្រាវ ជ្រាវដកពិសោធន៍ អំពីប្រព័ន្ធសន្តិសុខ សុវត្ថិភាព ការរៀបចំហេដ្ឋារចនា សម្ព័ន្ធ និងការគ្រប់គ្រងរបស់ បុរីនីមួយៗ ក្នុងរាជធានីភ្នំពេញ មានចំនួន១១ខណ្ឌ មាន បុរីចំនួន ១២៥បុរី ដែលមានខ្នងផ្ទះចំនួន ៧០.១៦២ខ្នងផ្ទះ (វិឡាទោ៣.៨៤១ខ្នង, វិឡាភ្លោះ១១.២ ៥៧ខ្នង វិឡាកូនកាត់១៤.៣១៣ខ្នង, ផ្ទះល្វែង៤០,៧៥១ខ្នង) ដែលសាងសង់លើផ្ទៃដីសរុបប្រហែល ចំនួន ៣.៧៩១ហិចតា និងមាន ភ្នាក់ងារសន្តិសុខឯកជនចំនួន ១.១៨២នាក់ ក្នុងនោះ ក្រុមការងារបានរកឃើញ បុរីមួយចំនួន ប្រើប្រាស់ភ្នាក់ងារសន្តិសុខឯកជនដូចជា៖ បុរីជួលក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ចំនួន ៤៥បុរី, បុរីមានច្បាប់ជ្រើសរើសភ្នាក់ងារសន្តិសុខឯកជនចំនួន៣៤បុរី រើសភ្នាក់ងារសន្តិសុខឯកជនចំនួន៣៤បុរី, បុរីពុំទាន់មានច្បាប់ជ្រើស,បុរីមិនមានសន្តិសុខយាមចំនួន១២ បុរី ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នពេញ បាន បញ្ជាក់ឲ្យដឹងដែរថា៖ លោកហៅម្ចាស់បុរី មកជួបជុំគ្នា ល្ងាចនេះ គឺក្នុងគោលបំណង តែមួយគត់ គឺរួមគ្នារិះរក
មធ្យោបាយ ការពារសន្ដិសុខ សុវត្ថិភាព ជួនបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរីនីមួយ ឲ្យទទួលបាន សុវត្ថិភាព ស្របតាមភូមិ ឃុំ មានសុវត្ថិភាព ដែលរាជ រដ្ឋាភិបាលបានដាក់ឲ្យអាជ្ញាធគ្រប់មូលដ្ឋាន អនុវត្ដទាំង អស់គ្នា។
ក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានស្នើឲ្យអាជ្ញាធរខណ្ឌ នីមួយៗ ត្រូវបន្ដចុះសុំសហការឲ្យបានល្អជាមួយ ម្ចាស់បុរី ដែលស្ថិតនៅដែន សមត្ដកិច្ចរបស់ខ្លួនគ្រប់គ្រង ពិសេស ត្រូវបន្ដចុះធ្វើអត្ដសញ្ញាណកម្ម នៅតាមបុរីនីមួយៗឲ្យបានលឿន ដើម្បីងាយស្រួលយើងគ្រប់គ្រងបានល្អ៕ សំរិត