ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កំណើនសេដ្ឋកិច្ចហ្វីលីពីន ធ្លាក់ចុះទាបជាងការរំពឹងទុកកាលពីត្រីមាសទី២ឆ្នាំនេះ

អាជ្ញាធរស្ថិតិហ្វីលីពីន (Philippine Statistics Authority) បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហានេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ បានធ្លាក់ចុះទាបជាងការរំពឹងទុក នៅត្រីមាសទី២នៃឆ្នាំ២០២០នេះ ដោយសារវិធានការបិទប្រទេសរបស់រដ្ឋាភិបាល ក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ដែលនេះបើតាមការចុះផ្សាយរបស់ CNA ។
ប្រភពដដែលបានបន្តថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចុះ១៦.៥%ក្នុងរយៈពេល៣ខែនៅចន្លោះពីខែមេសារហូតដល់ខែមិថុនា លើ GDP ដែលធ្លាក់ចុះស្រាប់កាលពីត្រីមាសទី១ក្នុងចន្លោះពីខែមករារហូតដល់ខែមីនាឆ្នាំ២០២០ដដែលនេះ ។
ការឆ្លងរាលដាលវីរុសCovid-19នៅជុំវិញពិភពលោក និងនៅក្នុងប្រទេសហ្វីលីពីន គឺជាប្រភពសំខាន់បំផុត ដែលនាំអោយកំណើនសេដ្ឋកិច្ចហ្វីលីពីន បានធ្លាក់ចុះទៅក្នុងកម្រិតទាបបំផុត ស្របពេលដែលរដ្ឋាភិបាលបានប្រកាសបិទប្រទេស រួមទាំងបិទសេដ្ឋកិច្ចផងដែរ ៕