ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមហ៊ុនជាង៧៨០ក្រុមហ៊ុនក្ស័យធនដោយសារវីរុសCovid-19ក្នុងរយៈពេល១ឆមាស

ប្រព័ន្ធផ្សព្វផ្សាយ Japan Today បានចុះផ្សាយថា ក្នុងរយៈពេល៦ខែចាប់ពីខែមករារហូតដល់ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមហ៊ុនរបស់ប្រទេសជប៉ុនប្រមាណជាង៧៨០ក្រុមហ៊ុន បានប្រកាសក្ស័យធនជាបន្តបន្ទាប់ ដោយសារការឆ្លងរាលដាលវីរុសCovid-19នៅក្នុងប្រទេសនេះ និងនៅជុំវិញពិភពលោក ។
ប្រភពដដែលបានបន្តថា មូលហេតុដែលនាំអោយក្រុមហ៊ុនទាំងជាង២៤០ប្រកាសក្ស័យធន គឺដោយសារចរន្តការងាររបស់ក្រុមហ៊ុនទាំងនោះមិនដំណើរការអស់រយៈពេលជាច្រើនខែរហូតដល់៦ខែ ខណៈដែលរដ្ឋាភិបាលជប៉ុន បានប្រកាសបិទសេដ្ឋកិច្ច រួមទាំងដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលបណ្តាលអោយដំណើរការក្រុមហ៊ុនត្រូវជាប់គាំង ។
លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន បានផ្តល់កញ្ចប់ថវិកាជាទឹកប្រាក់រាប់សិបពាន់លានដុល្លារអាមេរិក ដើម្បីជួយស្រោចស្រង់ និងជួយសង្គ្រោះក្រុមហ៊ុនខ្នាតតូចនិងមធ្យមនៅក្នុងប្រទេសនេះ កុំអោយក្ស័យធនដោយសារការឆ្លងរាលដាលវីរុសCovid-19 ប៉ុន្តែរដ្ឋា​ភិបាលមិនអាចជួយបានដោយសាររយៈពេលយូរខែពេក ៕