ភ្នំពេញ៖ សាលាបុណ្យនៅភូមិក្បាលដំរីដែល បានសាងសង់អំពីឈើ ហើយបានទទួលរងនូវការខូចខាត ចាស់ទ្រុឌទ្រោមនិងលិចទឹកផងនោះ ត្រូវបានធ្វើការសាងសង់ឡើងវិញ ជាប្រភេទអគារថ្ម ដោយបានចំណាយថវិកា ប្រមាណ៧ម៉ឺនដុល្លារអាមេរិក។
ពិធីបុណ្យឆ្លងនិងសម្ពោធសាលាបុណ្យនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤សីហាឆ្នាំ២២០ ក្រោមអធិបតីភាព លោកស្រីកែវ សុខពិសី អភិបាលរាជធានីភ្នំពេញ និងមានការ ចូលរួមពីប្រជាពលរដ្ឋ ពុទ្ធបរិស័កជាច្រើនរូប ទៀតនៅភូមិក្បាលដំរី ផ្លូវ១០៥k ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ហើយក្នុងពិធីនេះក៏មាន ការសូត្រមន្ត រាប់បាត្រជាមួយព្រះសង្ឃចំនួន៤៨អង្គផងដែរ។
លោកស្រីកែវ សុខពិសី បាន បញ្ជាក់ឲ្យ ដឹងថា ដោយមើលឃើញថាអាគារសាលា បុណ្យភូមិក្បាលដំរី មានសភាព ចាស់ទ្រុឌទ្រោម លោកស្រីបានសម្រេចធ្វើការ សាងសង់ឡើងវិញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋ ។ សាលាបុណ្យថ្មីនេះមានទទឹង៩,៣ ម៉ែត្រ បណ្ដោយ១៦,២ម៉ែត្រ កំពស់៧,៩ម៉ែត្រនិងរោងអ្នកតាមានទំហំទទឹង ២,១ម៉ែត្រ បណ្ដោយ៣,១៥ម៉ែត្រ កម្ពស់ ៣,៣ម៉ែត្រ។
លោកស្រីបន្តថា សាលាបុណ្យនេះត្រូវបានធ្វើឡើងអំពីថ្ម ប្រក់ក្បឿង បាតក្រោម ក្រាលថ្មម៉ាបនិងបង្កាន់ដៃថ្មម៉ាប ។ ចំណែករោងអ្នកតាវិញ ធ្វើអំពីថ្ម ដំបូលប្រក់ក្បឿងស្រកាលិញខ្មែរ បិទថ្មម៉ាបជុំវិញ មានកន្លែងអង្គុយលេងជុំវិញដើមជ្រៃនិងបរិវេនសាលា បុណ្យក្រាលថ្មម៉ាប់ ដោយចំណាយថវិកាអស់ចំនួន ៧ម៉ឺនដុល្លារ ។ក្នុងចំនួននេះលោកស្រី កែវ មុំ បានបរិចាកថវិកាចំនួន៣៤០០០ដុល្លារ ។
លើសពីនេះទៀតក្នុងឆ្នាំ២០១៨ លោកស្រី បានធ្វើផ្លូវបេតុងមួយខ្សែប្រវែង២០០ម៉ែត្រទទឹង៥,៥ម៉ែត្រកម្ពស់២តឹក ចំណាយថវិកាអស់ប្រមាណជាង៤ម៉ឺនដុល្លារ សហរដ្ឋ អាមេរិក ដែលសមិទ្ធផលទាំងនេះធ្វើឡើងសម្រាប់ទីកន្លែងសាកសម បងប្អូនប្រជពលរដ្ឋទូទៅមកធ្វើបុណ្យទាន តាមទំនាមទម្លាប់ ប្រពៃណីសាសនារបស់ខ្មែរយើង និងជា ប្រយោជន៍សាធារណៈផង ៕