ឃុំជាច កំចាយមារ ព្រៃវែង: ស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ ឆាយ រស់នៅភូមិ កោះតារត់ ឃុំជាច ស្រុកកំចា យមារ ខេត្តព្រៃវែង បានស្លាប់ភ្លាមៗ ខណ:ចៅប្រុសវ័យ៦ឆ្នាំរបស់គាត់បានរងរបួសយ៉ាងធ្ងន់ផងដែរ រហូតបាក់ដៃម្ខាង ដែលបង្កឡើងពីជនបង្កវ័យជាង២០ឆ្នាំ និងបក្សពួក៣នាក់បានបើករថយន្តមានស្លាកលេខឈ្មោះភ្នំពេញ 2A 1894 ដែលមានឪពុកជាម្ចាស់រថយន្តឈ្មោះ ភា រស់នៅភូមិសេរីចចារ ឃុំគោកគង់កើត ស្រុកកញ្ចៀច ខេត្តព្រៃវែងដែល បានផ្តល់មធ្យោបាយឲ្យអ្នកបើកបរជាកូនខាលើ។
ពលរដ្ឋនិងសក្សីច្រើនបាននិយាយថា ករណីគ្រោះថ្នាក់រហូតដល់ស្លាប់និងរបួសធ្ងន់នេះកើតឡើងនៅថ្ងៃ ទី ១៧ខែសីហាឆ្នាំ២០២០នេះ ដោយជនបង្កបានបើកក្នុងល្បឿនលឿននិងមានសារធាតុស្រវឹងជាប់ខ្លួន គ្មានប័ណ្ណបើកបរ រួចជិះរេចង្កូតទៅបុកស្ត្រីវ័យចំណាស់ម្នាក់ដែលកំពុងជិះកង់ឌុបចៅរបស់គាត់ ខណ:ជនល្មើសបានបើកចេញពីទិសខាងត្បូងកាត់ពីភូមិទួលសង្កែនិងភូមិត្រពាំងរមាសឆ្ពោះទៅខាងជើងចន្លោះភូមិកោះតារត់ ស្ថិតនៅឃុំជាច ស្រុកកំចាយមារ។
បន្ទាប់ពីបុកស្លាប់ស្រ្តីវ័យចំណាស់និងរហួសធ្ងន់លើក្មេងវ័យ៦ឆ្នាំរួចមក ពលរដ្ឋដែលឈរមើលសាកសព្វដេកលើវាលស្រែវស្សាក្បែរភូមិ បានឃើញជនបង្ករត់ចេញពីឡានរត់គេចបាត់តែម្តង បន្ទាប់ក្រោយមកគេឃើញសមត្ថកិច្ចចេញ មកវាស់វែងនិងយកផស្តុតាងមករក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំជាច។
គិតមកត្រឹមថ្ងៃ១៧ ខែសីហានេះ សារព័ត៌មាន ដេលីខ្មែរ មិនទានបានសុំការបញ្ជាក់ពីមេប៉ុស្តិ៍នគរបាលឃុំជាចបាននៅឡើយទេ ជុំវិញករណីជនបង្កបើកបុកឲ្យមានមនុស្សស្លាប់និងរបួសនោះ ប៉ុន្តែយោងតាមច្បាប់ចរាចរណ៍ផ្លូវគោក ជនណាដែលបើកបរសេពគ្រឿងស្រវឹង គ្មានបណ្ណាបើកបរ ដោយបើកបរបង្កឲ្យមានមនុស្សស្លាប់ នឹងត្រូបទទួលខុសត្រូវចំពោះមុខច្បាប់និងតុលាការជាធរមាន។