លោក ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងថា អង្គការ ខុមហ្រែល ឥឡូវនេះអាម៉ាស់ម្តងទៀតក្នុងការលាក់បាំងមិនហ៊ានផ្សាយលទ្ធផលស្ទង់មតិរឿងចាប់ រ៉ុង ឈុន។តើអង្គការខុមហ្វ្រែលជាអង្គការអព្យាក្រឹត្យដូចអះអាងនោះទេ ?។
លោកបានមានប្រសាសន៍ វាគ្មានទៅអព្យាក្រឹតអីវានោះទេ ពួកនេះវានៅក្នុងចង្កោម ក្រុមបដិវត្តន៍ពណ៌ដែលគេបានបែងចែកភារកិច្ចនិងផ្តល់លុយដើម្បីធ្វើសកម្មភាព។ប្រសិនបើអ្នកវិទ្យាសាស្ត្រមិនទាន់មានបច្ចេកវិជ្ជា វាស់ចិត្តមនុស្សបាន កុំទៅជឿពួកវាដែលពាក់ស្បែកអព្យាក្រឹត និងឯករាជ្យ នោះអោយសោះ។
អងគការខុមហ្រែល បានអាម៉ាសមុខស្ទង់មត្តិម្តងហើយ ឥឡូវនេះអាម៉ាស់ម្តងទៀតក្នុងការលាក់បាំងមិនហ៊ានផ្សាយលទ្ធផលស្ទង់មតិរឿងចាប់ រ៉ុង ឈុន ។ ដោយសារមតិគាំទ្រ៧៩ភាគរយ ឆ្លើយថា រដ្ឋាភិបាលមិនរំលោភច្បាប់និងសិទ្ធិ និងមានត្រឹម ២១ភាគរយឆ្លើយថា រំលោភច្បាប់ និងសិទ្ធិ។
លោក ជា ច័ន្ទបរិបូរណ៌ បានចោទសួរថា តើអង្គការខុមហ្វ្រែលជាអង្គការអព្យាក្រឹត្យដូចអះអាងនោះទេ ?វាគ្មានទៅអព្យាក្រឹតអីវានោះទេ ពួកនេះវានៅក្នុងចង្កោម ក្រុមបដិវត្តន៍ពណ៌ដែលគេបានបែងចែកភារកិច្ចនិងផ្តល់លុយដើម្បីធ្វើសកម្មភាព។
លោកបន្ថែមថា ប្រសិនបើអ្នកវិទ្យាសាស្ត្រមិនទាន់មានបច្ចេកវិជ្ជា វាស់ចិត្តមនុស្សបាន កុំទៅជឿពួកវាដែលពាក់ស្បែកអព្យាក្រឹត និងឯករាជ្យ នោះអោយសោះ។