ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោហ៊ុន សែន ៖«ទូលព្រះបង្គំមានការទទួលខុសត្រូវខ្ពស់ណាស់ចំពោះជោគវាសនានៃប្រទេសជាតិយើង »

សម្តេចតេជោហ៊ុន សែន ៖ « ទូលព្រះបង្គំមានការទទួលខុសត្រូវខ្ពស់ណាស់ចំពោះជោគវាសនានៃប្រទេសជាតិយើង » ។ ( រំលឹក ប្រសាសន៍សម្តេចតេជោ ថ្លែងក្នុងជំនួបចរចា ហ៊ុន សែន-សីហនុលើកទី១នៅហ្វែអង់តាដឺន័រប្រទេសបារាំងឆ្នាំ១៩៨៧ ) ។
« រាល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ និង សមិទ្ធផលធំៗដែលគណបក្សប្រជាជនកម្ពុជាសំរេចបានក្នុងបុព្វហេតុបំរើជាតិនិងប្រជាជននោះ ត្រូវបានផ្សាភ្ជាប់ទៅនឹងកិត្តិនាមរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនក្នុងឋាន:ជា មេទ័ព ជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី និង ជានាយករដ្ឋមន្ត្រី។

មាតុភូមិប្រជាជននិងការទទួលខុសត្រូវខ្ពស់គឺជាកម្មវត្ថុក្នុងសកម្មភាពបដិវត្តន៍ ដែលមិនចេះនឿយហត់របស់ សម្តេច ដើម្បីរស់រានមានជីវិត ដើម្បីយុត្តិធម៌ ឯករាជ្យ សន្តិភាព សេរីភាព ការបង្រួបបង្រួមជាតិ និង ការអភិវឌ្ឍនៅកម្ពុជា » ។

ក្នុងឱកាសដ៏មហានក្ខត្តឬក្សនៃទិវាខួបកំណើតរបស់សម្តេចតេជោហ៊ុន សែនថ្ងៃទី ៥ សីហា គម្រប់៦៩ ឈានចូល ៧០ ឆ្នាំនេះ ខ្ញុំបាទសូមលើក🙏 ហត្ថប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមថែរក្សាសម្តេចគ្រប់ពេលវេលានិងសូមសម្តេចមាន សុខភាពល្អបរបូរណ៌ កម្លាំងពលំមាំមួន អាយុយឺនយូរនិងទទួលបានជោគជ័យគ្រប់ភារកិច្ចដឹកនាំប្រទេសជាតិ ។
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ  ជុំ កុសល ៕