សៀមរាប៖ ថ្ងៃទី២ នៃព្រឹត្តិការណ៍ឈប់ សម្រាក ចូលឆ្នាំថ្មីជំនួស នៅសៀមរាបដែល រៀបចំឡើង ដោយរដ្ឋបាលខេត្តសៀមរាប សហការ ជាមួយ អាជ្ញាធរជាតិអប្សរា និង សហភាព សហព័ន្ធ យុវជនកម្ពុជា ខេត្ត សៀមរាប មាន ភ្ញៀវ ទេសចរជាតិ អន្ដរជាតិជាច្រើនបានចូល មកទស្សនា ប្រាសាទ អង្គរវត្ត។វត្តមានដ៏ច្រើន នេះ ជាលើកដំបូងក្រោយភាពស្ងប់ស្ងាត់មួយរយៈ ដោយសារជំងឺកូវីដ-១៩។
ដោយឡែកនៅឯ រមណីយដ្ឋានប្រវត្ដសាស្ដ្រ បន្ទាយស្រីឯណ្ណោះវិញ ក៏មានភ្ញៀវជាតិ-អន្ដរជាតិ យ៉ាងច្រើនចូលមកទស្សនាផងដែរ ។អាជ្ញាធរស្រុកបន្ទាយស្រី ក៏បាន រៀបចំកន្លែង ទទួលយ៉ាងសមរម្យ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរដែល ចូល មកទស្សនា នៅខេត្តសៀមរាប នាឱកាសឈប់សម្រាក ជាថ្ងៃសង បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាជ្ញាធរ ស្រុក បាន ណែនាំឱ្យមានការរៀបចំការ តាំងលម្អនៅតាមទីតាំងសំខាន់ៗមួយចំនួន ជាពិសេស នៅក្នុងភូមិព្រះដាក់ ដែលត្រូវបានចាត់ទុកថាជាភូមិគំរូនោះ។ គឺត្រូវបានគិតគូរជាពិសេសដោយមានរៀបចំចងទង់ជ្វាលា ចាប់ពីផ្លូវកែង ប្រាសាទ ប្រែរូបរហូតដល់ផ្លូវបំបែកលក់នំបញ្ចុក។
លោក ឃឹម ហ្វីណង់ អភិបាលស្រុក បន្ទាយស្រី បានបញ្ជាក់ឲ្យដឹងដែរថា៖ មានភ្ញៀវជាតិ អន្ដរជាតិ ជាច្រើនបាននិងកំពុង ចូលមកទស្សនា ប្រាសាទបន្ទាយស្រី នៅថ្ងៃទី២ នៅតំបន់នេះជាចំណុចសំខាន់មួយដែលភ្ញៀវ ទេសចរមកកម្សាន្ត និងឈ្វេងយល់ពីវប្បធម៌ទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជា ពលរដ្ឋនៅក្នុងតំបន់អង្គរ ហើយក៏ជាកន្លែង ដែលភ្ញៀវទេសចរធ្វើ ដំណើរឆ្លងកាត់ ច្រើន។
លោកឃីម ហ្វីណង់ បានបញ្ជាក់ថា ដោយ សារតែតំបន់ភូមិព្រះដាក់នេះ មានភ្ញៀវ ទេស ចរធ្វើដំណើរឆ្លងកាត់ច្រើន អាជ្ញាធរស្រុក បន្ទាយស្រីបានខិតខំរៀបចំភូមិនេះឱ្យមានសោភណភាពស្អាត ទាំងបរិស្ថាន សណ្តាប់ធ្នាប់ មានការដាំផ្កាលំម្អតាមមុខផ្ទះប្រជា ពលរដ្ឋ ជាពិសេសនោះអាជ្ញាធរស្រុក បានចែក ធុងសំរាម់ចំនួន៧០ ដល់ប្រជា ពលរដ្ឋនៅភូមិព្រះដាក់នេះ ក្នុងគោលដៅធ្វើយ៉ាង ណាឱ្យតំបន់នេះស្អាត និងមានភាពទាក់ ទាញភ្ញៀវទេសចរផងដែរ៕ សំរិត