ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហរដ្ឋអាមេរិកនាំចូលទីក្រុងហុងកុងច្រើនជាងហុងកុងនាំចូលអាមេរិក

ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយថា សហរដ្ឋអាមេរិកបាននាំទំនិញគ្រប់ប្រភេទចូលទៅកាន់ទីផ្សារក្នុងទីក្រុងហុងកុងប្រចាំឆ្នាំ ច្រើនជាងទីក្រុងហុងកុងនាំចេញទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិក ។
កាលពីឆ្នាំ២០១៩កន្លងទៅ សហរដ្ឋអាមេរិកបាននាំទំនិញគ្រប់ប្រភេទក្នុងតម្លៃទឹកប្រាក់ប្រមាណជាង៣០ ពាន់លានដុល្លារអាមេរិកចូលក្នុងទីក្រុងហុងកង ប៉ុន្តែទីក្រុងហុងកុង បាននាំទំនិញគ្រប់ប្រភេទក្នុងតម្លៃទឹកប្រាក់ប្រមាណជាង៥ពាន់លានដុល្លារទៅកាន់ទីផ្សារអាមេរិក ។
សូមបញ្ជាក់ជូនថា ទោះបីជាសហរដ្ឋអាមេរិក មានសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនក៏ដោយ ក៏ទីក្រុងហុងកុងដោយនាំចូលទំនិញមិនបាច់បង់ពន្ធនោះទេ ។
ប៉ុន្តែកាលពីថ្ងៃពុធ ទី១៩ ខែសីហានេះ អាជ្ញាធររបស់សហរដ្ឋអាមេរិក បានសម្រេចជាស្ថាពរហើយក្នុងការបញ្ចប់កិច្ចព្រមព្រៀងទ្វេភាគី៣ឯកសារ ជាមួយទីក្រុងហុងកុង ក្រោយពីរដ្ឋាភិបាលរបស់ប្រទេសចិន បានដាក់ច្បាប់សន្តិសុខជាតិអោយប្រជាពលរដ្ឋនៅក្នុងទីក្រុងអនុវត្ត ៕