ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ចិន និងអាមេរិក ប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១

ក្រុមមន្ត្រីតំណាងផ្នែកពាណិជ្ជកម្មរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក បានជួបគ្នាតាមទូរស័ព្ទ កាលពីថ្ងៃអង្គារ ទី២៥ ខែសីហានេះ ដើម្បីពិភាក្សាអំពីការអនុវត្ត និងការគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលពី១ ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីខែមករា ឆ្នាំ២០២០នេះ ដែលនេះបើយោងតាម CNN ។
ក្រុមតំណាងផ្នែកពាណិជ្ជកម្មក្នុងកិច្ចពិភាក្សាគ្នានេះ ខាងភាគីចិនដឹកនាំអោយលោកឧបនាយករដ្ឋមន្ត្រី លីវ ហ៊ើ (Liu He) និងខាងភាគីអាមេរិកដឹកនាំអោយលោក រ៉ូបឺត ឡាយធីស័រ (Robert Lightizer) មន្ត្រីទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១នេះ គឺតម្រូវអោយប្រទេសចិនទទួលទិញផលិតផលយានយន្ត គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ និងផលិតផលកសិកម្មពីសហរដ្ឋអាមេរិក ក្នុងតម្លៃទឹកប្រាក់ប្រមាណ២០០ពាន់លានដុល្លារក្នុងមួយឆ្នាំរយៈពេល២ឆ្នាំ គឺនៅឆ្នាំ២០២០នេះ និងនៅឆ្នាំ២០២១ខាងមុខ ប៉ុន្តែចិនអនុវត្តមិនបានល្អទៅតាមកិច្ចព្រមព្រៀង ដោយសារការឆ្លងរាលដាលវីរុសCovid-19 ៕