សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជំរុញដល់ ប្រទេសអាស៊ាន ធ្វើសមាហរណកម្មតំបន់ ឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីសម្រួលដល់លំហូរ ទំនិញ សេវាកម្ម និងប្រជាជន នៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ចដ៍ធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ១៩នេះ ។
ក្នុងសុន្ទរកថាគន្លឹះ ថ្លែងទៅកាន់ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១ ដែលសភាប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី៨ ខែកញ្ញានេះ សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់បន្ថែមថា« ការរាតត្បាតនៃជំងឺកូវីដ១៩នៅលើពិភពលោក បាននាំមកនូវបញ្ហាប្រឈម ជាច្រើន ដែលមិនធ្លាប់មានពីមុនមក ដូចជា សុវត្ថិភាព សុខភាពសារធារណៈ ការបង្អាក់ ការប្រមូលផ្តុំ និងដំណើរការ នៃសង្វាក់ផ្គត់ផ្គង់សកល ជាពិសេសបានបង្កផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសង្គម និងសេដ្ឋកិច្ចសកលលោក»។
សម្តេចបានកោតសរសើរចំពោះរដ្ឋសភាវៀតណាមខិតខំពុះពារ រៀបចំមហាសន្និបាតអាយប៉ាលើកទី៤១នេះ បានយ៉ាងល្អ និងជោគជ័យទោះបីមានជំងឺកូវីដ១៩នេះក្តី ។ ប្រធានរដ្ឋសភាសង្កត់ថា “ យើងត្រូវធ្វើការ រួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ដើម្បីផលប្រយោជន៍រួមរបស់យើង”។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា សភាដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពស្របច្បាប់ នៃស្ថាប័នពហុភាគី ជាពិសេស ការកសាងអាស៊ានជាស្ថាប័នមួយផ្អែកលើគោលការណ៍ច្បាប់ និងប្រកាន់ យកប្រជាជនជាស្នូល។ សភាកម្ពុជា គាំទ្រការខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការថែរក្សា និង លើកកម្ពស់ សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងយន្តកាការទូត ជៀសវាង ការប្រើប្រាស់កម្លាំងអាវុធ។
រូបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានថ្លែងទៅកាន់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤១នេះ មានដូចខាងក្រោម៖
+6
ទូច គីមស្រ៊ាង, ឧកញ៉ា លឹម ហេង and 1.5K others
47 Comments
168 Shares
Like
Comment
Share