ក្រសួងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន បានបង្ហាញទិន្នន័យមួយ នៅថ្ងៃអង្គារ ទី៨ ខែកញ្ញានេះ អំពីផលិតផលសរុបក្នុងស្រុក (GDP) របស់ប្រទេសនេះ ដែលបានធ្លាក់ចុះរហូតដល់២៨.១% នៅត្រីមាសទី២ចាប់តាំងពីខែមេសារហូតដល់ខែមិថុនានៃឆ្នាំ២០២០នេះ ដែលជាការធ្លាក់ចុះកំណើនសេដ្ឋកិច្ចទាបបំផុត ដែលនេះបើយោងតាម CNA ។
មន្ត្រីជំនាញផ្នែកសេដ្ឋកិច្ចជប៉ុន បាននិយាយថា ការឆ្លាក់ចុះកំណើនសេដ្ឋកិច្ចទៅក្នុងកម្រិតទាប គឺដោយសារផលប៉ះពាល់ពីការបិទសេដ្ឋកិច្ច និងបិទប្រទេសរបស់រដ្ឋាភិបាលក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលវីរុសCovid-19 ចាប់តាំងពីត្រីមាសទី១រហូតដល់ត្រីមាសទី២ឆ្នាំនេះ ។
សម្រាប់ក្រុមហ៊ុន Honda Motor ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់ប្រទេសជប៉ុន បានអោយដឹងថា ប្រតិបត្តិការផលិតកម្មរថយន្តរបស់ខ្លួន ត្រូវបានកាត់បន្ថយរហូតដល់៦៨% ចាប់តាំងពីត្រីមាសទី១រហូតដល់ត្រីមាសទី២ ដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុននេះ ៕