Worldometer បានចុះផ្សាយថា វីរុសCovid-19បានស្លាប់មនុស្សអស់ជាង៤ពាន់នាក់ក្នុង១ថ្ងៃ គឺចំនួន៤៣២២នាក់ និងឆ្លងទៅមនុស្សថ្មីប្រមាណជាង២៤ម៉ឺននាក់ គឺចំនួន២៤១ ២២២នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញានេះ។
ក្នុងចំណោមប្រទេសលេ១ លេខ២ និងលេខ៣ គឺសហរដ្ឋអាមេរិក ឥណ្ឌា និងប្រទេសប្រស៊ីល ដែលមានមនុស្សស្លាប់ និងឆ្លងវីរុសCovid-19ច្រើនជាងគេនៅលើពិភពលោក គឺប្រទេសឥណ្ឌាជាប់លេខ១នៅថ្ងៃពុធនេះ ដែលមានមនុស្សស្លាប់ថ្មី និងឆ្លងថ្មីនៃវីរុសCovid-19ច្រើនជាងគេ គឺមានមនុស្សស្លាប់ថ្មីចំនួន១១០៧នាក់ និងមនុស្សឆ្លងថ្មីចំនួន៨៩៨៥២នាក់។
សូមបញ្ជាក់ជូនថា កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងដល់ចំនួន២៧ ៧២២ ២៧៥នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់៩០០ ៨៧៨នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយពីវីរុសនេះ បានកើនឡើងដល់ចំនួន១៩ ៨១២ ៣០៤នាក់ គិតត្រឹមព្រឹកថ្ងៃពុធនេះ៕