ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អ្នកស្លាប់ដោយសារវីរុសCovid-19នៅទូទាំងពិភពលោក កើនឡើងដល់ជិត១លាននាក់ហើយ

កំណើនមនុស្សស្លាប់ និងមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោក បានកើនឡើងជារៀងរាល់ថ្ងៃ ដែលគិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញានេះ ចំនួនមនុស្សស្លាប់សរុបដោយសារវីរុសCovid-19 បានកើនឡើងដល់ជិត១លាននាក់ហើយ គឺចំនួន ៩២៧ ៩៨៤នាក់ និងមនុស្សឆ្លងសរុបបានកើនឡើងដល់ជិត៣០លាននាក់ គឺចំនួន ២៩ ១៧៥ ៤៥៤នាក់ ខណៈដែលអ្នកជាសះស្បើយសរុបបានកើនឡើងដល់ជាង២១លាននាក់ គឺចំនួន ២១ ០១៨ ១៧៦នាក់ ដែលនេះបើតាមការចុះផ្សាយរបស់ Worldometer។

ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមព្រឹកថ្ងៃចន្ទនេះដែរ វីរុសCovid-19 បានសម្លាប់មនុស្សអស់ជិត៤ពាន់នាក់ គឺចំនួន ៣៩០៣នាក់ នៅជុំវិញពិភពលោក ហើយវីរុសនេះបានឆ្លងទៅមនុស្សថ្មីប្រមាណជាង២៤ម៉ឺននាក់ គឺចំនួន ២៤៣ ៩៦៩នាក់។

សូមបញ្ជាក់ជូនថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នានេះ ប្រទេសឥណ្ឌាជាប់លេខ១នៅលើពិភពលោក ដែលមានមនុស្សស្លាប់ថ្មី និងមនុស្សឆ្លងថ្មីប្រចាំថ្ងៃនៃវីរុសCovid-19ច្រើនជាងគេបំផុត គឺឥណ្ឌាមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃចំនួន ១១៤០នាក់ និងមនុស្សឆ្លងថ្មីប្រចាំថ្ងៃចំនួន ៩៣ ២១៥នាក់៕