ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បុរី ហ្គ្រេនផាក សាងសង់លំនៅដ្ឋានបែបស៊ីវិល័យ ក្នុងតំបន់ដែលមានសក្តានុពលតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងរាជធានីភ្នំពេញ

ភ្នំពេញ៖ បុរី ហ្គ្រេនផាក បានចាប់ផ្តើមសម្ភោធជាផ្លូវការ បើកលក់គម្រោងរបស់ខ្លួននៅថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២០ ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

លោកតាំង សេងប៉ នាយកគ្រប់គ្រងទូទៅ របស់បុរីហ្គ្រេនផាក មានប្រសាសន៍ថា តំបន់នៅទីនេះមានសក្តានុពលខ្លាំង ហើយជាតំបន់កំពុងមានការអភិវឌ្ឍ ជាទីប្រជុំជន ព្រមទាំងមានសុវត្តិភាព និងជាតំបន់រសនៅបែបស៊ីវិល័យ ងាយស្រួលប្រកបអាជីវមក្មសំបូរបែប ។ ព្រមជាមួយនឹងការប្តេជ្ញាចិត្ត និងបទពិសោធន៍នៃការរសនៅបែបទាន់សម័យ ។

លោក តាំង សេងប៉ បានបន្ថែមថា ដោយមើលឃើញដីនៅតំបនើនេះមានសក្តានុពល យើងទាំងអស់គ្នាដែលជាម្ចាស់បុរីហ្គ្រេនផាក ជ្រើសរើសយកតំបន់នេះសាងសង់លំនៅដ្ឋានមានផ្ទះជាច្រើនប្រភេទ ដូចជាវីឡាព្រីន វីឡាឃ្វីន វីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះសម្រាប់ធ្វើអាជីវកម្ម ។ មិនតែប៉ុណ្ណោះមានសួនកុមារ និងសួនច្បារធំទូលលាយ ក្លឹបហាត់ប្រាណ ផ្សារសហគមន៍ ពិសេសទៅទៀតមានផ្សារទំនើប រួមនិងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងជាច្រើនទៀត ទាំងនេះបង្ហាញពីការធ្វើអាជីវកម្ម ក៏ដូចជាការរសនៅបែបស៊ីវិល័យ និងសម្បូរបែប ។

លោក សេងប៉ បញ្ជាក់ថា​ ចំណុចចំបងរបស់ បុរី ហ្គ្រេនផាក គឺយកចិត្តទុកដាក់លើគុណភាពសំណង់ ជូនដល់អតិថិជន និងសហការេជាមួយក្រុមហ៊ុនសាងសង់ ដែលមានអាជ្ញាប័ណ្ណពីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ហើយត្រូវមានបទពិសោធជាច្រើនឆ្នាំក្នុងការសាងសង់ ហើយបុរី ហ្គ្រេនផាកមានការធានាលើគុណភាព សំណង់រយះពេលពេញមួយឆ្នាំ ទៅលើការលេចជ្រាប និងប្រេះស្រាំផងដែរ ។

លោកតាំង សេងប៉ បានមនាប្រសាសន៍បញ្ជាក់ថា បុរី ហ្គ្រេនផាក នឹងមានគម្រោងសាងសង់ចំនួន៤០វីឡា ដែលចែកចេញជាបីប្រភេទ មានដូចជាវីឡាព្រីន វីឡាឃ្វីន វីឡាភ្លោះ ហើយសម្រាប់អតិថិជនដែលចង់ទិញផ្ទះ ឬវីឡានៅក្នុងបុរី ហ្គ្រេនផាក នៅក្នុងថ្ងៃសម្ភោធនេះ នឹងមានបញ្ចុះតម្លៃរហូតដល់៩ភាគរយ ហើយសម្រាប់ការបង់រំលួសវិញមានភាពងាយស្រួល គ្រាន់តែអតិថិជនបង់ប្រាក់កក់ចំនួនតែ៣០ភាគរយ ក្នុងរយះពេល១៨ខែ ដោយអត់គិតការប្រាក់ ។ ហើយបុរី ហ្គ្រេនផាក អាចដំណើរការប្រកបដោយជោគជ័យទៅបាន ដោយសារប្រទេស កម្ពុជា មានសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ មានលំនឹងម៉ាក្រូសេដ្ឋកិច្ច ផ្អែកលើកំណើនសេដ្ឋកិច្ចរឹងមាំជារៀងរាល់ឆ្នាំ ជាពិសេសមានទំនុកចិត្តលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា បុរី ហ្គ្រេនផាក មានចំងាយតែ៣គីឡូម៉ែត្រពីរង្វង់មូលចោមចៅ តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ៕