ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នារីម្នាក់ដែលរៀបផែនការធ្វើស៊ីឧកញ៉ា ត្រូវបានគណនីហ្វេសប៊ុកមួយ A chen love បង្ហោះសាររឿងករណីមិនសងលុយម្ចាស់បំណុល

លិខិតមិត្តអ្នកអាន!

នារីម្នាក់ដែលមានបញ្ហាជាមួយលោកឧកញ៉ាកាលពីថ្ងៃមុននៅសណ្ឋាគារ lavoge ខេត្តព្រះសីហនុត្រូវ បានគណនីហ្វេសប៊ុកមួយ A chen love បង្ហោះជាសាធារណៈក្នុងករណីគេចវេសមិនសងបំណុលនិងរំលោភសេចក្តីទុកចិត្ត។

កាលពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០២០នេះគណនីហ្វេសប៊ុកមួយឈ្មោះ chen love បង្ហោះជាសាធារណៈក្នុងករណីគេចវេសមិនសងបំណុល ហើយបានបង្ហោះមានខ្លឹមសារ ទាំងស្រុងលើបណ្តាញហ្វេសប៊ុករបស់ខ្លួនទៀតផង។

ម្ចាស់គណនីឈ្មោះ A chen love បាននិយាយថា” ខ្ញុំមិននឹកស្មានថាមនុស្សម្នាក់នឹងដល់ថ្នាក់នឹងសោះ កិច្ចសន្យាថាទុកពេលសង២ទៅ៣ខែ ផុតកំណត់នឹង មានន័យថាគាត់សងហើយ ធ្វើចឹងបានទៀត? ធ្លាប់តែលឺក្នុងកំប្លែង ដល់ថ្ងៃផុតកំណត់អត់សងដាច់ ពេលនេះជួបផ្ទាល់ មានមនុស្សចឹងដែរ ! ”

កាលពីពេលថ្មីៗកន្លងទៅនេះម្នាក់នេះក៏បានផ្សាភ្ជាប់ការជំពាក់លុយរវាងប្អូនលោកឧកញ៉ា ជាប់នឹងលោកឧកញ៉ាដើម្បីគំរាមទារប្រាក់ពីលោកឧកញ៉ាដោយដឹងថាលោកឧកញ៉ាជាមនុស្សមានកេរ្តិ៍ឈ្មោះនិងកិត្តិយសក្នុងសង្គមទើបប្ដូរផែនការពីការទារលុយប្អូនមកការថតបង្ហោះនិងញុះញង់។

តាមពិតទៅអ្នកចងការលុយតាមផ្សារពិតជាសាហាវមែនការ ២០ភាគរយ យឺតពិន័យ ១០ភាគរយ!ការទៅជាដើម ដើមបង្កើតការ ការបង្កើតកូន ដែលករណីនេះគេមិនឃើញកើតមានទេក្នុងសង្គម ហើយដើម្បីជៀសវាងការខាតបង់ សូមមានការប្រុងប្រយ័ត្នខ្ពស់់។