ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរតាមប្រព័ន្ធ ធ្វីតទ័រ របស់លោក នៅថ្ងៃសុក្រនេះថា លោក និងស្ត្រីទី១ (ភរិយា) របស់លោក បានឆ្លងវីរុសCovid-19ហើយ ហើយលោកសង្ឃឹមថា លោក និងស្ត្រីទី១ នឹងបានជាសះស្បើយក្នុងពេលដ៏ឆាប់ខាងមុខនេះ ។
មូលហេតុដែលនាំអោយមានការសង្ស័យថា លោក ត្រាំ ឆ្លងវីរុសនេះ គឺដោយសារទីប្រឹក្សាទំនាក់ទំនងសាធារណៈរបស់សេតវិមាន គឺលោកស្រី Hope Charlotte Hicks ត្រូវបានធ្វើតេស្តវិជ្ជមានវីរុសCovid-19 ។
សូមបញ្ជាក់ជូនថា លោកស្រី Hope Charlotte Hicks បានធ្វើដំណើរអែបលោក ត្រាំ ជាញឹកញាប់ ខណៈដែលប្រធានាធិបតីអាមេរិករូបនេះ បានធ្វើដំណើរទៅកាន់ទីណាមួយ ជាឧទាហរណ៍ កាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅថ្មីៗនេះ លោកស្រីទីប្រឹក្សាទំនាក់ទំនងសាធារណៈរបស់សេតវិមានរូបនេះ បានអមដំណើរលោក ត្រាំ ទៅកាន់ពិធីជជែកដេញដោលទល់មុខគ្នាជាមួយ លោក ចូ បាយដិន រហូតដល់ចម្លងវីរុសCovid-19អោយលោក ត្រាំ ៕