ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

Covid-19សម្លាប់មនុស្សអស់ជាង៦ពាន់នាក់ក្នុង១ថ្ងៃនៅជុំវិញពិភពលោក

Worldometer បានចុះផ្សាយថា វីរុសCovid-19 បានសម្លាប់មនុស្សអស់ប្រមាណជាង៦ពាន់នាក់ក្នុង១ថ្ងៃ គឺចំនួន ៦២០០នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១ ខែតុលានេះ និងបានឆ្លងទៅមនុស្សថ្មីប្រមាណជាង៣១ម៉ឺននាក់ គឺចំនួន៣១៣ ០៩០នាក់ ។
ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នានេះ ប្រទេសឥណ្ឌាជាប់លេខ១ សហរដ្ឋអាមេរិកជាប់លេខ២ និងប្រទេសប្រេស៊ីលជាប់លេខ៣ ដែលប្រទេសទាំង៣នេះមានមនុស្សស្លាប់ថ្មីប្រចាំថ្ងៃ និងឆ្លងវីរុសCovid-19ប្រចាំថ្ងៃច្រើនជាងគេនៅលើពិភពលោក គឺឥណ្ឌាមានមនុស្សស្លាប់ថ្មីចំនួន១១៧៩នាក់ និងមនុស្សឆ្លងថ្មីចំនួន៨៦៧៤៨នាក់ អាមេរិកមានមនុស្សស្លាប់ថ្មីចំនួន៩៥៣នាក់ និងមនុស្សឆ្លងថ្មីចំនួន៤០៩២០នាក់ និងប្រទេសប្រេស៊ីលមានមនុស្សស្លាប់ថ្មីចំនួន៩៥២នាក់ និងមនុស្សឆ្លងថ្មីចំនួន៣៣២៦៩នាក់ ។
សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កំណើនមនុស្សឆ្លងវីរុសCovid-19សរុបនៅទូទាំងពិភពលោកបានកើនឡើងដល់ ៣៤ ១៤៧ ២១៥នាក់ និងកំណើនមនុស្សស្លាប់សរុបបានកើនឡើងដល់ ១ ០១៨ ២០៩នាក់ ខណៈដែលកំណើនមនុស្សជាសះស្បើយសរុបបានកើនឡើងដល់២៥ ៤២០ ៨៣៧នាក់ ៕