ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបាណន់ខេត្តបាត់ដំបង ចាត់កម្លាំងជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់

សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកបាណន់ ខេត្តបាត់ដំបងបានចុះសួរសុខទុក្ខ និងចាត់កម្លាំងជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោដោយសារទឹកជំនន់ក្នុងស្រុកបាណន់ មកនៅទីទួលសុវត្ថិភាពនៅវត្តបាយដំរាំ និងបានជួនថវិកាម្នាក់៥០. ០០០រៀល​ដើម្បីជួយសង្រ្គោះបឋម។

សន្តិបណ្ឌិត សុខ ផល មានប្រសាសន៍ថា នាគ្រាលំបាករបស់ប្រជាជនគឺរាជរដ្ឋាភិបាលមិនដែលមើលរំលងទេ ហើយតែងតែនៅគៀកនិងប្រជាពលរដ្ជគ្រប់ពេល ដូច្នេះសូមឲ្យបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ផងដែរនៅពេលមានទឹកជំនាន់ជាពិសេស កុំទ្វេសប្រហែល និងកូនចៅតូចៗ និងសត្វធាតុផ្សេងៗផងដែរ។

សន្តិបណ្ឌិតរដ្ឋលេខាធិការ បានសំណូមពរឲ្យបងប្អូន យកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពនិងអនាម័យ ក្នុងការរស់នៅ ហើយសុំបន្តជឿជាក់លើថ្នាក់ដឹកនាំយើងគ្រប់ជាន់ថ្នាក់ ដែលការពារសុខសន្តិភាព ជូនបងប្អូន ដោយបានគិតគូរជានិច្ចមិនឲ្យបងប្អូនណាស្កាប់នោះឡើយ។