ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពលរដ្ឋអាមេរិកជិត កន្លះលាននាក់ រងផលប៉ះពាល់ដោយសារ ខ្យល់ព្យុះ

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ សារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថា ពលរដ្ឋជិតកន្លះលាននាក់  នៅរដ្ឋ Louisiana សហរដ្ឋអាមេរិកបានដាច់ចរន្តអគ្គិសនី កាលពីថ្ងៃសៅរ៍ ដោយសារព្យុះសង្ឃរាត្រីកោណ ឬហៅថា Delta ដែលបង្កឲ្យមានគ្រោះបាក់ដី នៅតំបន់ឆ្នេរសមុទ្រ កាលពីល្ងាចថ្ងៃសុក្រ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបញ្ជាក់ថា ផ្ទះជាង៤៥០.០០០ខ្នងដាច់ចរន្តអគ្គិសនី នៅទូទាំងរដ្ឋLouisiana ។

របាយការណ៍បានឲ្យដឹងថា Baton Rouge ដែលជារដ្ឋធានីរបស់រដ្ឋ Louisiana មានផ្ទះចំនួន៦៤.០០០ខ្នង បានរលត់ភ្លើង និងចំនួន៣៦.០០០ខ្នងជាអតិថិជន របស់ក្រុមហ៊ុន DEMCO ស្ថិតក្នុងភាពងងឹតសូន្យសុង ។

ព្យុះសង្ឃរា Delta បានបោកបក់ មកលើតំបន់ឆ្នេរសមុទ្រ ស្ថិតនៅភាគនីរតីនៃរដ្ឋ Louisiana កាលពីល្ងាចថ្ងៃសុក្រ ក្នុងកម្រិត២ ដែលមានល្បឿនខ្យល់បក់បោក ១៦០គីឡូម៉ែត្រក្នុង១ម៉ោង ៕