ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជំនួបពិភាក្សាការងារអំពីកិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ«គ.ប.ផ.ក.»

(រាជធានីភ្នំពេញ)៖ជំនួបពិភាក្សាការងារអំពីកិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» និងលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិត  ផលក្លែងក្លាយ«គ.ប.ផ.ក.»ធ្វើឡើងនៅថ្ងៃទី១២តុលា ឆ្នាំ២០២០ នៅស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋាន ក.ប.ប.។

គោលបំណងរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ «គ.ប.ផ.ក.» ហើយកិច្ចពិភាក្សាបានផ្តោតសំខាន់លើដំណើរការនៃការអនុវត្តច្បាប់របស់អង្គភាពនីមួយៗ និងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ (អគ្គនាយកដ្ឋាន ក.ប.ប. និង លេខាធិការដ្ឋាននៃ គ.ប.ផ.ក.)។

លើសពីនេះក្នុងគោលបំណងការពារសុខុមាលភាពប្រជាពលរដ្ឋ ជំរុញការប្រកួតប្រជែងដោយស្មោះត្រង់ ជាពិសេសកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធីដែលមិនចាំបាច់ ដើម្បីគាំពារសហគ្រាសធនតូចនិងមធ្យមក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចជាតិ។