ក្រសួងរតនាគារជាតិសហរដ្ឋអាមេរិក បានចេញសេចក្តី្ថថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ស្តីពីកំណើននៃប្រាក់បំណុលជាតិអាមេរិក ដែលចេះតែបន្តកើនឡើងខ្ពស់គួរឲ្យព្រួយបារម្ភ ។
សេចក្តីថ្លែងការណ៍បានបង្ហាញថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ កំណើននៃប្រាក់បំណុលអាមេរិក បានកើនឡើងក្នុងរង្វង់១កោដិដុល្លារក្នុងមួយឆ្នាំ ដែលរុញច្រានចំនួនប្រាក់បំណុលឲ្យកើនឡើងដល់ជាង២២កោដិដុល្លារហើយ ។
ក្រសួងរតនាគារជាតិអាមេរិក បានឲ្យដឹងថា ចាប់តាំងពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ កំណើននៃប្រាក់បំណុលជាតិបានកើនឡើងខ្ពស់ទ្វេដង គឺដល់ចំនួនទឹកប្រាក់ ២.០៦ កោដិដុល្លារក្នុងមួយឆ្នាំ ៕