ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរជាង៣០គ្រាប់

យោងតាមការសិក្សាមួយរបស់មជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការ និងសន្តិសុខអន្តរជាតិនៃសកលវិទ្យាល័យ Stanford បានបង្ហាញថា គិតត្រឹមឆ្នាំ២០១៧កន្លងទៅ កូរ៉េខាងជើងមានក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងហោចណស់ក៏ជាង៣០គ្រាប់ដែរ ។

ប្រភពដដែលបានបន្តថា កាលពីឆ្នាំ២០១៨កន្លងទៅ កូរ៉េខាងជើងបានផលិតក្បាលគ្រាប់នុយក្លេអ៊ែរយ៉ាងហោចណាស់៧គ្រាប់បន្ថែមទៀត រួមទាំងផលិតមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM រយៈចម្ងាយឆ្ងាយយ៉ាងហោចណាស់ក៏២ដើមបន្ថែមទៀត ។

មេបញ្ជាការយោធាអាមេរិកប្រចាំតំបន់អាស៊ី បាននិយាយថា កូរ៉េខាងជើង ទំនងជាមិនបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួនទៅតាមការចង់បានរបស់អាមេរិកទេ ហើយប្រទេសនេះ ក៏កំពុងផលិតអាវុធនុយក្លេអ៊ែរដែរ ។

ការលើកឡើងបែបនេះពីមេបញ្ចាការយោធាអាមេរិកប្រចាំតំបន់អាស៊ី ត្រូវបានធ្វើឡើងប៉ុន្មានសប្តាហ៍ មុនជំនួបកំពូលលើកទីពីរ រវាងលោក គីម ជុងអ៊ុន និងលោក ដូណាល់ ត្រាំ នៅទីក្រុង ហាណូយ ប្រទេសវៀតណាម ៕