ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រុមប្រឹក្សាភិបាល ប.ស.ស. បានបន្តកិច្ចប្រជុំពិភាក្សាលើកទី៣ អាណត្តិទី១ទៅតាមកម្មវិធីដែលបានគ្រោងទុក

(ភ្នំពេញ)៖ លោក​​បណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំពិភាក្សាលើកទី៣ អាណត្តិទី១ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ នេះ ។
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៣ នេះផ្តោតសំខាន់ទៅលើរបៀបវារៈដូចខាងក្រោម៖
(១) ពិនិត្យ​ពិភាក្សាសេចក្តីព្រាងសេចក្តីសម្រេចស្តីពីលក្ខន្តិកៈបុគ្គលិក​ នៃបេឡាជាតិសន្តិសុខសង្គម
(២) បញ្ហាផ្សេងៗ ។​
-ការរៀបចំឲ្យមានលក្ខន្តិកៈបុគ្គលិក​ នៃបេឡាជាតិសន្តិសុខសង្គម គឺបង្កេីតឡេីង​ដេីម្បីកំណត់យន្តការ​ លក្ខខណ្ឌ​ បែបបទនីតិវិធី​ និងគោលការណ៍សំខាន់ៗ​ ក្នុងការធានាបាននូវការគ្រប់គ្រងមន្រ្តី​ និងបុគ្គលិកនៃ​ ប.ស.ស.​ ស្របតាមច្បាប់​ និងលិខិតបទដ្ឋានជាធរមាន​ សំដៅបង្កេីនការអនុវត្តការងារក្នុងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព​ និងស័ក្តសិទ្ធិភាព​។
-ការកសាងសមត្ថភាពសម្រាប់សមាជិកក្រុមប្រឹក្សាភិបាល​ ដែលអង្គការពលកម្មអន្តរជាតិ​ (ILO) នឹងចែករំលែកនូវបទពិសោធន៍​ក្នុងការបង្កេីនប្រសិទ្ធភាពក្នុងការៀបចំប្រព័ន្ធសន្តិសុខសង្គមរយះពេល៣ថ្ងៃ​ តាមប្រព័ន្ធអនឡាញ។
-ការរៀបចំការបណ្តុះបណ្តាលជាលក្ខណះត្រីភាគី​ ដេីម្បីផ្សព្វផ្សាយពីរបបប្រាក់សោធន​ ដែលជាប្រព័ន្ធថ្មីរបស់​ ប.ស.ស. ដេីម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព​ និងនិរន្តរភាព។
ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំនៃ​ ប.ស.ស.​ ដែលបានខិតខំយកចិត្តទុកដាក់រៀបចំនូវសេចក្តីព្រាងឯកសារនេះឡើង ដើម្បីដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាភិបាល​ ​និងសូមអរគុណដល់សមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ដែលបានអញ្ជើញចូលរួម និងពិនិត្យពិភាក្សាយ៉ាងយកចិត្តទុកដាក់​ ហេីយធ្វេីការអនុម័តនាពេលនេះ។
លោក​បណ្ឌិតរដ្ឋមន្រ្តី ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបន្តសិក្សាស្រាវជ្រាវ និងរៀបចំលិខិតបទដ្ឋានបន្ថែមទៀត ឱ្យបានគ្រប់ជ្រុងជ្រោយស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងរៀបចំយន្តការអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល សំដៅធានាបាននូវសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយចីរភាព ។