កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសនៃការសាងសង់ស្ថានីយទឹកស្អាតទឹកឆា នៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ដែលទទួលអាជ្ញាប័ណ្ណពីក្រសួងឧស្សាហកម្មបច្ចេកវិទ្យា និងនវានុវត្តន៍។
នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ កិច្ចប្រជុំនេះបានពិភាក្សា និងសិក្សាពីបរិមាណទឹក និងពិនិត្យមើលលទ្ធភាពនៃផ្គត់ផ្គង់ស្ថានីយ៍ទឹកស្អាត និងការផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពដំណាំកសិកម្មរបស់ប្រជាកសិករដែលកំពុងអាស្រ័យ ផលនឹងប្រព័ន្ធធារាសាស្ត្រទឹកឆា។
សូមបញ្ជាក់ថា ស្ថានីយ៍ទឹកស្អាតទឹកឆា គ្រោងទាញយកទឹកពីប្រភពទឹកឆា ហើយស្ថានីយ៍នេះ មានវិសាលភាពផ្គត់ផ្គង់ទឹកស្អាតដល់ឃុំចំនួន០៥ រួមមាន ឃុំបឹង ណាយ ឃុំក្រូច ឃុំគរ ឃុំបារាយណ៍ និងឃុំថ្មពូន ក្នុងស្រុកព្រៃឈរ ដែលមានប្រជាពលរដ្ឋសរុបជាង១០,០០០ គ្រួសារ៕


