ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រាជារដ្ឋាភិបាលកម្ពុជា បង្កើនថវិការជាតិជាងប្រាំពីរម៉ឺនដុល្លារអាមេរិកសម្រាប់អភិវឌ្ឍន៍ឃុំ់ – សង្កាត់

ថ្លែងនៅក្នុងពិធីសន្និបាតការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះសម្តេចក្រឡាហោម ស ខេងបានបញ្ជាក់ថានៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះ នៅតាមឃុំនានាទូទាំងប្រទេសនឹងកើនថវិកាសម្រាប់អភិវឌ្ឍន៍រហូតដល់ជិត៥០ភាគរយ ពោលគឺមានចំនួន៧៣០០០ដុល្លារអាមេរិក ដោយមិនគិតប្រាក់ខែរបស់មន្រ្តីប្រាក់អ្វីផ្សេងៗទៀតឡើយ។

រាជរដ្ឋាភិបាលនឹងបង្កើនថវិកាអភិវឌ្ឍន៍តាមឃុំនានារហូតដល់ជាងប្រាំពីរម៉ឺនដុល្លារ ខណៈសព្វថ្ងៃមានត្រឹមតែជាងបីម៉ឺន
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា នៅឆ្នាំ២០២០ខាងមុខនេះរាជរដ្ឋាភិបាលកម្ពុជានឹងបង្កើនថវិកាជាតិសម្រាប់អភិវឌ្ឍន៍នៅតាម ឃុំនានាទូទាំងប្រទេសរហូតដល់ជាងប្រាំពីរម៉ឺនដុល្លារ ខណៈបច្ចុប្បន្នមានត្រឹមតែជាងបីម៉ឺនប្រាំពាន់ដុល្លារអាមេរិកតែប៉ុណ្ណោះ។

សម្តេចក្រឡាហោមបន្ថែមទៀតថា រាជរដ្ឋាភិបាលនឹងបង្កើនថវិកាសម្រាប់ការអភិវឌ្ឍន៍នៅឆ្នាំបន្តបន្ទាប់ទៀតដូចជាឆ្នាំ២០២១ នឹងកើនដល់ជាងប្រាំបីម៉ឺនប្រាំពាន់ដុល្លារនិងឆ្នាំ២០២២នឹងកើនឡើងដល់ជាង១០ម៉ឺនប្រាំពាន់ដុល្លារ ហើយនិងឆ្នាំ២០២៣នឹងឡើងរហូតដល់ជាង១១ម៉ឺនដុល្លារអាមេរិក។

សម្តេចក្រឡាហោម ស ខេងបានបញ្ជាក់បន្ថែមថាការកើនឡើងនូវថវិកានៃការអភិវឌ្ឍ របស់ឃុំនៅទូទាំងប្រទេសនេះគឺជាឆន្ទៈរបស់រាជរដ្ឋាភិបាល ហើយក៏ដើម្បីលើកកម្ពស់នូវហេដ្ឋារចនាសម្ព័ន្ធនៅតាមឃុំទាំងនោះឲ្យកាន់តែល្អប្រសើបន្ថែមទៀត ស្របតាមការរីកចំរើនរបស់ប្រទេសជាតិដែលកំពុងតែអភិវឌ្ឍន៍សព្វថ្ងៃនេះ។

សូមរំលឹកថាឃុំ-សង្កាត់នៅប្រទេសកម្ពុជាមានចំនួន៣១៤០ឃុំ-សង្កាត់ នៅទូទាំងប្រទេស ហើយរាជរដ្ឋាភិបាលនឹងបង្កើនថវិកាសម្រាប់អភិវឌ្ឍន៍ជាបន្តបន្តាប់ទៀតឲ្យសមស្របទៅតាមកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនិងស្របតាមការអភិវឌ្ឍន៍ប្រទេសជាតិជាដើម៕