ភ្នំពេញ៖ ទឹកជំនន់ បានបង្ករផលប៉ះពាល់ ជាច្រើនដែលក្នុងនោះវាលស្រែ ស្រូវធ្ងន់ចំនួន១៣១,៣៣៩ហិកតា ៥ភាគរយនៃ ផ្ទៃដីស្រែដែលបានព្រោះ ឬស្ទូងរួចហើយ បានប៉ះពាល់ខូចខាត់ស្ទើរតែទាំងស្រុងចំនួន៦,៦៥៧ហិកតា ឬ ០.២ភាគរយ នៃផ្ទៃដីសរុបដែលបានដាំដុះរួចហើយ នៅក្នុងដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។
នេះយោងតាមទិន្នន័យរបស់គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៥ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ថា ៖
* ប៉ះពាល់ប្រជាជនប្រមាណ ៤៨,៣១៧គ្រួសារ ស្មើប្រមាណ ១៩៣,២៦៨នាក់
* ប្រជាជនជម្លៀសប្រមាណ ៣,០៩៤គ្រួសារ ស្មើប្រមាណ ១២,៣៧៦នាក់
* ប្រជាជនស្លាប់ ១៣នាក់ (ក្មេង ៥នាក់)
* ផ្ទះប៉ះពាល់ប្រមាណ ៤៧,៩២៣ខ្នង
* ផ្ទះខូចខាត ៥០ខ្នង
* សាលារៀនលិចទឹក ៤២៥កន្លែង
* ស្រូវលិចទឹកប្រមាណ ១៣១,៣២៩ហិកតា ក្នុងនេះខូចខាតប្រមាណ ៦,៦៥៧ហិកតា
* ដំណាំរួមផ្សំលិចទឹក ៥៥,៣៦០ហិកតា ក្នុងនេះ ខូចខាតប្រមាណ ៦,៣០១ហិកតា
* ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហមប៉ះពាល់ប្រមាណ ២០២ គីឡូម៉ែត្រ
* ផ្លូវលំជនបទលិចទឹកប្រមាណ ១,៤៥៩ គីឡូម៉ែត្រ និង៣១ខ្សែ
* ស្ពានលិចទឹកប្រមាណ ២៤កន្លែង
* ទំនប់ប៉ះពាល់ប្រមាណ ២១.៦គីឡូម៉ែត្រ
* ប្រឡាយមេ ប្រឡាយរង ប្រឡាយស្រោចស្រព ប៉ះពាល់ប្រមាណ៣៥២.៤ គីឡូម៉ែត្រ៕